(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ដល់នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ០៣រូប។
ក្នុងព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា តម្លើងឋានន្ដរស័ក្ដិ ដល់នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ០៣រូប៖
* ក៖ ឋានន្ដរស័ក្ដិ ឧត្ដមសេនីយ៍ឯក៖
១៖ ឧត្ដមសេនីយ៍ទោ អ៊ឹម ប្រណិត អត្ដលេខ ៧៩៣៣៣
* ខ៖ ឋានន្ដរស័ក្ដិ ឧត្ដមសេនីយ៍ទោ៖
១៖ ឧត្ដមសេនីយ៍ត្រី ជា ចាន់មុនី អត្ដលេខ០៥៣៥៩
២៖ ឧត្ដមសេនីយ៍ត្រី សុខ ប្រាំង អត្ដលេខ ៣២១១៨៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖