(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ត្រឹមតែម្នាក់នាក់ទៀត ខណៈអ្នកជាសះស្បើយថ្មីរហូតដល់ចំនួន៨នាក់ សរុបកើនដល់២១នាក់ និងកំពុងសម្រាកព្យាបាល៨២នាក់ នៃអ្នកឆ្លងសរុប១០៣នាក់ (ចុចអាន)
២៖ កម្ពុជាសម្រេចផ្អាកការផ្តល់ទិដ្ឋាការរយៈពេល១ខែ សម្រាប់ភ្ញៀវបរទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩, អនុវត្តចាប់ពីថ្ងៃទី៣០ ខែមីនា (ចុចអាន)
៣៖ ធនាគារជាតិនៃកម្ពុជា ណែនាំឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំកម្ចីឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចី អំឡុងពេលមានវិបត្តិដោយសារកូវីដ១៩ (ចុចអាន)
៤៖ រដ្ឋសភានឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល (ចុចអាន)
៥៖ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យមានការពង្រឹងភាពជាដៃគូ និងសាមគ្គីភាពជាសកល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (ចុចអាន)
៦៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបិទបៀរហ្កាឌិន នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ (ចុចអាន)
៧៖ សម្ដេចតេជោ ហ៊ុន សែន ពិចារណាទូលថ្វាយសូមព្រះរាជានុញ្ញាតព្រះមហាក្សត្រ ដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងគ្រាមានអាសន្ន (ចុចអាន)
៨៖ មហាមិត្តចិន ប្រកាសធ្វើការជាមួយកម្ពុជា ដើម្បីយកឈ្នះលើជំងឺកូវីដ១៩ (ចុចអាន)
៩៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកសណ្ឋាគារ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់បម្រើការព្យាបាលជំងឺកូវីដ១៩ (ចុចអាន)
១០៖ សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបលិខិតសមាជិកសភាអាមេរិក៖ «មិនត្រូវយកចំណុចមិនឯកភាពគ្នា ធ្វើជាឧបសគ្គក្នុងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពកម្ពុជា-អាមេរិកទេ (ចុចអាន)