(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតថ្លែងអំណរគុណ លោកស្រីឧកញ៉ា អ៊ាន អេឡែន និងលោក យិន សារ៉ាន់ ព្រមទាំងក្រុមគ្រួសារ ដែលជាម្ចាស់សណ្ឋាគារ សែន ហាន ដែលបានផ្ដល់ទីតាំងសណ្ឋាគារ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាទីកន្លែងពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ (Covid-19)។
បើតាមលិខិតថ្លែងអំណរគុណ របស់អភិបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា សណ្ឋាគារ សែន ហាន មានអាសយដ្ឋានផ្លូវលេខ៦០០កែង នឹងផ្លូវលេខ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទូលគោក រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានឲ្យដឹងថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេស។
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណ របស់លោកអភិបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖