(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងលោក ហួត ហាក់ បានជួបប្រជុំពិភាក្សាអស់រយៈពេល ប្រមាណជាង២ម៉ោង ដោយលទ្ធផលបង្ហាញថា លោក ហួត ហាក់ មានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ និងបើកបេះដូងដោះស្រាយបញ្ហា ប្រសិនបើមានមែន។
ការជួបប្រជុំរវាងអ្នកទាំងពីរនេះធ្វើឡើងបន្ទាប់លោក ពេជ្រ ស្រស់ កាលពីព្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានធ្វើការឡាយផ្សាយរឿងមួយពាក់ព័ន្ធដីធ្លី នៅភូមិអូរតាសេក ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទោះបីយ៉ាងណាដោយឈរលើគោលការណ៍អព្យាក្រឹត្យលោក ពេជ្រ ស្រស់ បានស្តាប់ការរៀបរាប់ និងបង្ហាញឯកសារពីសំណាក់លោក ហួត ហាក់ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា
* លោក ហួត ហាក់ មិនធ្លាប់បានទទួលការកោះអញ្ចើញពីអាជ្ញាធរដែនដី ដើម្បីចូលរួមដោះស្រាយវិវាទដីធ្លីជាមួយនឹងប្រជាពលរដ្ឋទាំង៧គ្រួសារ ដែលស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ម្តងណាឡើយ ក្រោយពីរាជរដ្ឋាភិបាលចេញ សជណ ឱ្យអាជ្ញាធរទទួលបន្តដោះស្រាយជម្លោះនេះ។
* លោក ហួត ហាក់ មិនមានចេតនាកាយដី ដែលពលរដ្ឋ៧គ្រួសារ គិតថាល្មើសនឹង ស ជ ណ រាជរដ្ឋាភិបាលនោះទេ ដោយលោក ហួត ហាក់ ពុំធ្លាប់បានទទួល ស ជ ណ ពីអាជ្ញាធរដែនដីនោះឡើយ ទើបធ្វើឱ្យលោក ហួត ហាក់ ប្រើសិទ្ធិខ្លួនទៅកាយពង្រាបដីនោះដែលនាំឱ្យប្រជាពលរដ្ឋប្តឹងមកលោក ពេជ្រ ស្រស់ ចុះពិនិត្យសិក្សាទីតាំងផ្ទាល់ យោងទៅតាម ស ជ ណ រាជរដ្ឋាភិបាល ចេញជូនប្រតិភូគណបក្សយុវជនកម្ពុជា ចង្អុលបង្ហាញឱ្យអាជ្ញាធរដោះស្រាយវិវាទដីនោះ ប៉ុន្តែការដោះស្រាយពុំទាន់ធ្វើឡើងផង ក៏មានសកម្មភាពប្រើប្រាស់ដីនោះទៅវិញ ។
* ទោះបីជាលោក ហួត ហាក់ មានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ (លិខិតបទដ្ឋានគតិយុត្តិត្រឹមត្រូវ) ក្នុងដៃបង្ហាញជូនក៏ដោយ លោកនៅតែមានសុឆន្ទៈក្នុងការចូលរួមដោះស្រាយជាមួយប្រជាពលរដ្ឋពលរដ្ឋទាំង៧គ្រួសារ ទៅតាមនីតិវិធីច្បាប់។
* ការតតាំងដោះស្រាយបញ្ហានេះលោក ពេជ្រ ស្រស់ និងប្រគល់ឯកសាររបស់ប្រជាពលរដ្ឋទាំង៧គ្រួសារជូនអាជ្ញាធរក្នុងការដោះស្រាយបញ្ហានេះ៕