(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនធំ។
ប្រតិបត្តិការនេះ បានធ្វើឡើងនាវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត ស្ថិតនៅចំណុច ក្រុម៣៨ ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។
មន្រ្តីអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ខាងលើរួមមាន៖
*ទី១៖ ឈ្មោះ សេង ភារុន អាយុ៣៨ឆ្នាំ មុខរបរបកប្រែចិន មានស្រុកកំណើត សង្កាត់លេខ០២ ក្រុង-ព្រះសីហនុ។ បច្នុប្បន្នស្នាក់នៅក្រុម៣៨ ភូមិ០១ សង្កាត់លេខ០៤ ក្រុង-ព្រះសីហនុ
*ទី២៖ ឈ្មោះ ដួង លីណា ហៅ ម៉ឺ ង៉ា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតភូមិត្របែក ខេត្តព្រៃវែង បច្ចុប្បន្នក្រុម៣៨ ភូមិ០១ សង្កាត់០៤ ក្រុង-ព្រះសីហនុ។
វត្ថុតាងដកហូតបានរួមមានទី១៖ ម្ស៉ៅសថ្លាចំនួន ៨៣កញ្ចប់ ថ្លឹងទាំងសំបក ៥៦០ក្រាម, ទី២៖ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ៩៨គ្រាប់ ស្មើនឹង ១០,៧ក្រាម, ទី៣៖ ទូរស័ព្ទចំនួន០១គ្រឿង, ទី៤៖ ដបជក់ចំនួន០១, ទី៥៖ ជញ្ជីងចំនួន០១, ទី៦៖ លុយខ្មែរ ៤០០,០០០រៀល និងទី៧៖ ដែកកេះចំនួន០៥។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តនីតិវិធី នៅបញ្ជាការដ្ឋានហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕