(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ នៅតំបន់មួយចំនួនជុំវិញ ស្ពានអាកាសតិចណូ (ស្ពានអាកាស៥មករា) នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ដើម្បីរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីតិចណូ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ការផ្អាកចរាចរណ៍នេះ ចាប់ផ្តើមពីម៉ោង ៧៖០០ព្រឹកតទៅ នៅតំបន់ជុំវិញ កន្លែងប្រារព្ធពិធី។ សាលារាជធានីភ្នំពេញ បានធ្វើការបញ្ចៀស និងបិទចរាចរណ៍ដូចក្នុងសេចក្តីប្រកាសនៅខាងក្រោម៖