(កំពង់ធំ)៖ លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ បានចុះពិនិត្យនៅទីសត្វឃាតដ្ឋានចំនួន ០៣កន្លែង ក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបានអប់រំណែនាំអាជីវករទាំងនោះ ឱ្យបញ្ឈប់ការលួចពិឃាតគោ ក្របី និងជ្រូក ក្រៅសត្វឃាតដ្ឋាន ចាប់ពីពេលនេះតទៅសូមចូលរួមទៅពិឃាត នៅទីសត្វឃាតដ្ឋានដោយចូលរួមបង់ពន្ធចូលរដ្ឋឱ្យបានច្បាស់លាស់ និងដើម្បីលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើ។
លោក តាន់ ម៉េងឆាង ការចុះត្រួតពិនិត្យនេះ ដោយយអនុវត្តតាមការណែនាំរបស់អគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបលោកបានដឹកនាំក្រុមការងារចុះបានចុះតាមដានការពិឃាតសត្វគោ ក្របី និងជ្រូក ក្រៅសត្តឃាតដ្ឋានក្រុងស្ទឹងសែន និងសត្តឃាតដ្ឋានស្រុកកំពង់ស្វាយ។
លោក តាន់ ម៉េងឆាង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ បន្ទាប់ពីចុះពិនិត្យនៅទីសត្វឃាតដ្ឋានរួច លោកក៏បានចុះពិនិត្យនៅទីតាំងសត្វឃាតដ្ឋានចំនួន ០៣កន្លែង ក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ និងបានអប់រំណែនាំអាជីវករទាំងនោះ ឱ្យបញ្ឈប់ការលួចពិឃាតគោ ក្របី និងជ្រូក ក្រៅសត្តឃាតដ្ឋាន ចាប់ពីពេលនេះ តទៅសូមចូលរួមទៅពិឃាត នៅទីសត្វដ្ឋានដោយចូលរួមបង់ពន្ធចូលរដ្ឋ ឱ្យបានច្បាស់លាស់ និងដើម្បីលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើ ស្របពេលដែលរដូវនេះជារដូវសែនផ្នូរ របស់បងប្អូនប្រជាពលរដ្ឋ (ឆេងម៉េង) ផងដែរ។
លោក តាន់ ម៉េងឆាង បានបន្តថា ការចុះពិនិត្យនេះ ដើម្បីឱ្យដឹងថា តើជ្រូក គោ ក្របីមានសុខភាពល្អ ឬមិនល្អក្នុងនោះដែរលោកប្រធានការិយាល័យបានណែនាំពីបច្ចេកទេសមួយចំនួនអំពីការអូសត្រា លើផ្ទាំងសាច់ មុនដឹកចេញពីសត្តឃាតទៅកាន់ទីផ្សារ។
ជាមួយគ្នានេះលោក តាន់ ម៉េងឆាង ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយមន្ត្រីជំនាញ និងចាត់វិធាន ចំពោះជនខិលខូចដែលបាននាំយកពោះជ្រូក គោ ក្របី ពីប្រភពក្រៅដែលមិនមានគុណភាពមកលក់នៅតាមទីផ្សារ ក៏ដូចជាមុននឹងទិញសាច់ ត្រូវពិនិត្យមើលថា តើសាច់ណាមានការបោះត្រាខាងពេទ្យសត្វហើយ ឬនៅ៕