(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ទរណ៍ចំនួន៣រូប នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ។

ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង៖

១៖ លោក លឹម ស៊ីណាត ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ទរណ៍ព្រះសីហនុ
២៖ លោកស្រី ទៀង សំបូរ ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ទរណ៍បាត់ដំបង
៣៖ លោក ទុំ សោភ័ណ ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ទរណ៍ត្បូងឃ្មុំ