(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងអំពីការផ្លាស់ប្តូរពេលវេលា នៃការជូនដំណឹងដល់សាធារណជនអំពីករណីអ្នកជំងឺកូវីដ១៩ នៅរៀងរាល់ពេលព្រឹកវិញចន្លោះពីម៉ោង៩ ដល់ ម៉ោង១០ព្រឹកវិញ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ជាថ្មីថា ចំនួនករណីកំពុងព្យាបាល និងករណីជាសះស្បើយគិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ មាន៖
* អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១១នាក់ (បុរសចិន០១នាក់ ស្រ្តីជនជាតិអង់គ្លេស០១នាក់ និងបុរសជនជាតិខ្មែរ០៩នាក់។
* អ្នកមានវិរុសកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលសរុប ៨៧នាក់ (ស្រ្តី២៤នាក់ និងបុរស៦៣នាក់)
* អ្នកមានវិរុសកូវីដ១៩ សរុបចំនួន៩៨នាក់ (ស្រ្តី២៥នាក់ និងបុរស៧៣នាក់)
ខាងក្រោមជាសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖