(មណ្ឌលគិរី)៖ នៅល្ងាចថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ ឧកញ៉ា ស្រី ចន្ធូ អគ្គនាយរងក្រុមហ៊ុន 7NG តំណាងលោកឧកញ៉ា ស្រី សុធា អគ្គនាយកក្រុមហ៊ុន 7NG បានបន្តឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លារ ជូនលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដើម្បីប្រើប្រាស់ទប់ស្កាត់ជំងឺកូវីត១៩។
ឧកញ៉ា ស្រី ចន្ធូ បានបញ្ជាក់ថា កាផ្តល់ជូនថវិកានេះ ធ្វើឡើងដើម្បីចូលរួមចំណែក ជាមួយក្រសួងសុខាភិបាលកម្ពុជា ដែលកំពុងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជុំវិញពិភពលោក ពិសេសកម្ពុជាក៏កំពុងមានអ្នកឆ្លងកើនឡើងផងដែរ។
លោកក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ កុំភ័យខ្លាំងពេក តែត្រូវចេះការពារខ្លួន រក្សាអនាម័យជាប្រចាំ លាងសម្អាតដៃឱ្យញឹកញាប់ និងពាក់ម៉ាសក្នុងចំណោមមនុស្សច្រើន។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩៨នាក់ មានស្ត្រី២៥នាក់ និងបុរស៧៣នាក់។ ក្នុងចំណោមអ្នកកើតជំងឺកូវីដ៩៨នាក់នេះ ត្រូវបានព្យាបាលឱ្យជាសះស្បើយចំនួន១១នាក់៕