(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បុរី ប៉េង អ៊ីម បានបើកសម្ពោធគម្រោងផ្ទះអាជីវកម្ម និងវីឡាថ្មីមួយទៀតហើយ ដែលមានទីតាំងស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជនដែលចង់បានផ្ទះអាជីវកម្ម និងវីឡាថ្មី ស្ថិតនៅក្នុងតំបន់ដែលកំពុងតែមានសក្តានុពលខ្លាំង។
លោក គឹម វិចិត្រ ប្រធានអគ្គនាយកក្រុមហ៊ុន Great CamAsia Real Estate បានឱ្យដឹងថា ការសម្រេចបើកសម្ពោធគម្រោងផ្ទះអាជីវកម្ម និងវីឡាថ្មី នៅសង្កាត់ព្រៃសនេះ ដោយមើលឃើញថា នៅពេលនេះវាជាឱកាសសម្រាប់អ្នកដែលមានបំណងចង់វិនិយោគទៅលើអចនទ្រព្យរយៈពេលវែង ដែលអាចទិញផ្ទះបានក្នុងតម្លៃធូរថ្លៃ។ សម្រាប់អ្នកជំនាញអចនទ្រព្យដែលមានទស្សនវែងឆ្ងាយ នៅពេលដែលប្រទេសកំពុងមានវិបត្តិ គឺជាពេលវេលាដ៏ល្អក្នុងការវិនិយោគលើវិស័យអចនទ្រព្យ ព្រោះថានៅពេលដែលវិបត្តិត្រូវបានបញ្ចប់សេដ្ឋកិច្ចបានត្រឡប់មកល្អប្រសើរ ជាពេលដែលអាចលក់ចេញវិញ និងអាចទទួលបានប្រាក់ចំនេញច្រើនពីការវិនិយោកមួយនេះ។
បុរី ប៉េង អ៊ីម ស្ថិតនៅទីប្រជុំជនក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោនេះ ជាតំបន់មុខព្រួញសំខាន់របស់វិនិយោគិន ព្រោះតំបន់នេះមានការតភ្ជាប់ចេញទៅផ្លូវសំខាន់ៗរួមមាន៖ ផ្លូវ៦០ម៉ែត្រ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ដែលសុទ្ធសឹងតែជាផ្លូវសេដ្ឋកិច្ចសំខាន់ៗនៃរាជធានីភ្នំពេញ។ ក្រៅពីនេះតំបន់ទីប្រជុំជននេះ ក៏ស្ថិតនៅជិតគម្រោងពិសេសៗ សំខាន់ៗដូចជា៖ គម្រោងផ្សារទំនើប Aeon 3 គម្រោងបុរីធំៗ មន្ទីពេទ្យ និងរោងចក្រធំៗជាច្រើនផងដែរ។
លោក គឹម វិចិត្រ បានបញ្ជាក់ទៀតថា បុរី ប៉េង អ៊ីម នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញនេះ មាន៣ប្រភេទដូចជា ផ្ទះអាជីវកម្ម វីឡាភ្លោះ និងវីឡាកូនកាត់ ដែលមានកម្ពស់រហូត ៤ជាន់ មានតែមួយគត់នៅក្នុងតំបន់ព្រៃស មានបំពាក់ជណ្តើរយន្តដ៏ទំនើបបែរមុខទៅផ្លូវរដ្ឋ៤ទិសជុំវិញ និងមានតម្លៃក្រោមទីផ្សារ មិនធ្លាប់មានពីមុនមក ហើយអតិថិជននឹងទទួលបានប្លង់កម្មសិទ្ធិ១០០% ពីការទិញផ្ទះនៅបុរី ប៉េង អ៊ីម នេះផងដែរ។
លក្ខណៈពិសេសៗនៃសំណង់ក្នុងបុរី ប៉េង អ៊ីម នៅសង្កាត់ព្រៃសនេះមានដូចជា៖
* ទី១៖ ការបុកគ្រឹះសសរ និងការចាក់ប្លង់សេ ធ្វើឡើងតាមស្តង់ដារត្រឹមត្រូវ ធានាបានទាំងគុណភាព និងមានការតេស្ត៍សណ្ឋានដីត្រឹមត្រូវមុនពេលបុកគ្រឹះ
* ទី២៖ សសរផ្ទះប្រើដែក១៦លី ចំនួន៨ដើម សម្រាប់សសរមួយ ធានាការប្រើដែលមានគុណភាពលេខ១
* ទី៣៖ ធានារក្សាគុណភាពថ្នាំពណ៍មិនរបក និងការពារជម្រាបទឹករយៈពេល៥ឆ្នាំ ដោយក្នុងបេតុងមានលាយថ្នាំការពារជម្រាបរួចជាស្រេច
* ទី៤៖ បេតុងមានគុណភាពខ្ពស់ ធ្វើការបូកដោយម៉ាស៊ីនស្វ័យប្រវត្តិទំនើប
* ទី៥៖ មានគិតគូរច្បាស់លាស់ពីការរៀបចំតបណ្ដាញទឹក ភ្លើង និងប្រព័ន្ធអគ្គិសនីនៅក្នុងផ្ទះ
កាន់តែពិសេសបន្ថែមទៀតពីការបើកលក់ដំបូងនៃគម្រោងបុរី ប៉េង អ៊ីម និងដើម្បីអបអរសាទរពិធីបុណ្យប្រពៃណីជាតិចូលឆ្នាំខ្មែរខាងមុខ អតិថិជននឹងទទួលបាន ការបញ្ចុះតម្លៃចាប់ពី ១០,000ដុល្លារ ទៅ ២០,000ដុល្លារ រួមជាមួយលក្ខខណ្ឌក្នុងការបង់ប្រាក់ងាយដូចជា៖ បញ្ចុះតម្លៃ ១០% សម្រាប់អតិថិជនដែលធ្វើការបង់ផ្តាច់, បញ្ចុះតម្លៃ ៣% សម្រាប់អតិថិជនបងមុន ៣០% ក្នុងរយៈពេល១សប្ដាហ៍ ឬបង់តាមដំណាក់កាលសំណង់, បញ្ចុះតម្លៃ ២% សម្រាប់អតិថិជនបង់មុន៣០% សម្រាប់រយៈពេល៦ខែ ឬធ្វើការបងមុនសម្រាប់រយៈពេល២៤ខែ ដោយឥតការប្រាក់។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ 076 7777 076, 096 607 6666៕