(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ច្បាប់ស្ដីពីការបង្កើត ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ច្បាប់នេះ ត្រូវបានរដ្ឋសភា បោះឆ្នោត អនុម័ត កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ហើយដែលព្រឹទ្ធសភាបោះឆ្នោតឲ្យយោបល់គាំទ្រ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ព្រមទាំងត្រូវបាន ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕
ខាងក្រោមនេះជាព្រះរាជក្រម ដែលចេញដោយព្រះមហាក្សត្រ៖