(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៥នេះ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល សាលារាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញរៀបចំពិធីក្រុងពាលី តាមបែបសាសនា នៅទីតាំងស្ពានអាកាសតិចណូ ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ដាក់ឈ្មោះថាជា «ស្ពានអាកាស៥មករា» ដើម្បីត្រៀមដាក់ឲ្យប្រើប្រាស់ ជាផ្លូវការក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃស្អែក។
ស្ពានអាកាស៥មករា ត្រូវបានដាក់ឲ្យដំណើការប្រើប្រាស់សាកល្បង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។ ស្ពានអាកាសតិចណូ ត្រូវសម្ពោធបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ស្ពាននេះរត់បណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ឆ្លងកាត់ខាងលើប្រសព្វមហាវិថី គីម អ៊ីលស៊ុង និង មហាវិថី ម៉ៅ សេទុង មានបណ្តោយ៣៨២ម៉ែត្រ , ទទឹង១៥,៨ម៉ែត្រ ផ្លូវរត់ក្រោមដីមានប្រវែង ៣៥៦ម៉ែត្រ និង ទទឹងពី៦ទៅ៨ម៉ែត្រ។
ស្ពានអាកាសទី៤ របស់រាជធានីភ្នំពេញនេះ សាងសង់ដោយក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ដោយចំណាយថវិកាសាងសង់ប្រមាណ ១៤.៥០២.៤៧៦ដុល្លារ បានមកពីគម្រោងវិនិយោគ នានារបស់ក្រុមហ៊ុន OCIC៕