(ភ្នំពេញ)៖ សៀវភៅពិសេសមួយក្បាលណែនាំពីការទប់ស្កាត់ និងការពារជំងឺកូវីដ១៩ ត្រូវបានគណៈកម្មាធិការសុខាភិបាលខេត្តយូនណាន សាកលវិទ្យាល័យវេជ្ជសាស្ត្រគុនមីង និងបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រអប់រំខេត្តយូនណាន រួមគ្នាចងក្រងឡើង ដើម្បីចែករំលែកការយល់ដឹងដល់ប្រជាពលរដ្ឋ។

ក្នុងសៀវភៅនេះ បានផ្តល់នូវចំណេះដឹងទូទៅនៃជំងឺកូវីដ១៩ ការបង្ហាញពីរោគសញ្ញា ការការពារផ្ទាល់ពីមេរោគ របបអាហារបែបវិទ្យាសាស្ត្រ និងការឆ្លើយតបកម្លាំងសង្កត់ខាងផ្លូវចិត្តក្នុងអំលុងពេលការរីករាលដាលនៃជំងឺនេះ។

សៀវភៅនេះ ក៏បានលើកបង្ហាញនូវការឆ្លើយសំណួរមួយចំនួនពីអ្នកជំនាញលើជំងឺកូវីដ១៩នេះផងដែរ។ សៀវភៅនេះត្រូវបានបកប្រែជាភាសាខ្មែរ ដើម្បីសម្រួលដល់ការអានរបស់ប្រជាពលរដ្ឋខ្មែរ។

សូមបញ្ជាក់ថា ប្រទេសចិន ជាប្រទេសដែលបានរងការវាយប្រហារមុនគេពីជំងឺកូវីដ១៩នេះ។ បន្ទាប់ពីប្រយុទ្ធជាមួយជំងឺនេះរយៈពេលជិត៣ខែ បានគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ហើយក៏បានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយជិតអស់ផងដែរ៕

សូមអានសៀវភៅពិសេសណែនាំពីការទប់ស្កាត់ និងការពារជំងឺ Covid-19 ចំនួន៦២ទំព័រ៖

 

ចុចទីនេះដើម្បី Download សៀវភៅនេះ