(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពិនិត្យទៅលើសំណើសុំតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ដែលស្នើឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
កិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកនេះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ក្រៅពីការប្រជុំពិនិត្យទៅសំណើសុំតែងតាំង និងផ្លាស់ប្តូរសមភាពរាជរដ្ឋាភិបាលនេះ គណៈអចិន្ត្រៃយ៍រដ្ឋសភា ក៏ពិនិត្យលើសមាសភាពលេខាធិការចំនួន ៣រូប របស់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ រួមមាន៖ លោក ឈឹម ម៉ា លោកស្រី គឹម សុវណ្ណា និងលោក លី ឆេង។
ការពិនិត្យនិងសម្រេចសេចក្តីព្រាងលើរបៀបវារៈខាងលើ នឹងធ្វើឡើងក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដែលគ្រោងនឹងធ្វើនៅសប្តាហ៍ក្រោយនេះ៕