(ភ្នំពេញ)៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយដែលថា មានអាជីវករលក់ទូរស័ព្ទនៅផ្សារជំពូវ័ន្តម្នាក់ បានស្លាប់ដោយជំងឺកូវីដ១៩។
ប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពីមានជនអនាមិក បានបង្កើតសារសំឡេងមួយតាមបណ្តាញសង្គមថា មានអ្នកលក់ទូរស័ព្ទម្នាក់នៅផ្សារខាងលើនេះ បានស្លាប់ដោយសារឆ្លងជំងឺកូវីដ១៩ ហើយបំភ្លៃទៀតថា អាជ្ញាធរបានបិទផ្សារជំពូវ័ន្តជាដើម។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿ ព្រោះនេះជាសារសម្លេងប្រឌិតឡើងដោយចេតនាយ៉ាងពិតប្រាកដ ក្នុងការបង្កើតចលាចល ក្នុងសង្គមជាពិសេសនៅរាជធានីភ្នំពេញ។ ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវស្វែងរកជនបង្កនេះដើម្បីយកមកផ្តន្ទាទោសតាមច្បា ប់។
លោក ម៉េត មាសភក្ក្តី ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជៀសវាងចែកចាយដំណឹងដែលគ្មានប្រភពច្បាស់លាស់ បង្កើតឡើងដោយជនទុច្ចរិតតទៅទៀត៕