(សៀមរាប)៖ អាជ្ញាធរអប្សរា បានរៀបចំនូវវិដេអូមួយ ដែលមានរយៈពេលជិត២០នាទី ដើម្បីផ្សព្វផ្សាយបន្ថែមជូនសាធារណជន អំពីសារសំខាន់ និងអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឲ្យប្រើប្រាស់នូវ «ក្រមប្រតិបត្តិអង្គរ»។
«ក្រមប្រតិបត្តិអង្គរ» ជាវិធានការក្នុងការអប់រំក្រមសីលធម៌ ដល់អ្នកទេសចរជាតិ និងអន្តរជាតិ ឲ្យចេះគោរពតម្លៃ ប្រាសាទរបស់ខ្មែរ ត្រូវបានដាក់ឲ្យអនុវត្តន៍ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកស្រី ភឿង សក្កណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ឯកអគ្គរាជទូត រដ្ឋទូត និង ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រមទាំងប្រតិបត្តិការទេសចរណ៍ ជាច្រើនផ្សេងទៀត។
«ក្រមប្រតិបត្តិអង្គរ» នេះ គឺក្រមសីលធម៌មួយ ដែលនឹងត្រូវឲ្យភ្ញៀវទេសចរអនុវត្តនៅពេលចូលទស្សនាប្រាសាទ មានដូចជា៖ ហាមស្លៀកពាក់ស៊ិចស៊ី ហាមប៉ះចម្លាក់ ឬធ្វើឲ្យខូចខាតថ្មប្រាសាទ ហាមរំខានដល់ភាពស្ងប់ស្ងាត់នៃទីសក្ការបូជា ហាមចូលទីតាំង ដែលហាមឃាត់ឬ ប្រឈមនឹងគ្រោះថ្នាក់ ហាមពិសាបារី និងចោលសំរាមពាសវាលពាសកាល ហាមឲ្យថវិកា ឬស្ករគ្រាប់ ដល់ក្មេងៗ និងហាមប៉ះពាល់ព្រះសង្ឃ៕
សូមទស្សនាវីដេអូ របស់អាជ្ញាធរអប្សរាទាំងស្រុង អំពី «ក្រមប្រតិបត្តិអង្គរ»៖
អាជ្ញាធរអប្សរាចេញផ្សាយវីដេអូ ស្តីពីសារៈសំខាន់នៃ «ក្រមប្រតិបត្តិអង្គរ»
Posted by Fresh News Photo on Sunday, January 3, 2016