(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងពីរដាច់ដោយឡែកពីគ្នា កោះអញ្ជើញឧកញ៉ា២រូបរួមមាន៖ ឧកញ៉ា សូ ងួន និងឧកញ៉ា ស្រី វុទ្ធី ចូលមកទូទាត់បំណុលពន្ធដែលជំពាក់រដ្ឋ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ។
បើតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រុមហ៊ុនទាំង២ ដែលត្រូវកោះអញ្ជើញមកដោះស្រាយបំណុលពន្ធដែលជំពាក់រដ្ឋរួមមាន៖
១៖ ឧកញ៉ា សូ ងួន នាយកក្រុមហ៊ុន សូ ងួន ដឹកជញ្ជូន និងសេវាអាហរ័ណ នីហរ័ណ។
២៖ ឧកញ៉ា ស្រី វុទ្ធី នាយកក្រុមហ៊ុន ងួន វុទ្ធី ត្រេឌីង ឌីវើឡុបមិន ខបផូរ៉េហ្សិន។
ព័ត៌មានលម្អិតសូមអានលិខិត របស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖