(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោស យុវជនជាប់ចោទ ម្នាក់ ដោយដាក់ពន្ធនាគារ៣ឆ្នាំ នៅព្រឹក ថ្ងៃច័ន្ទ ទី ០៤ ខែ មករា ២០១៦ នេះ។ ប៉ុន្តែការដាក់ពន្ធធនាគារ៣ឆ្នាំនេះ ត្រូវអនុវត្តទោសក្នុងពន្ធនាគារត្រឹមតែ១ ឆ្នាំប៉ុណ្ណោះ ទោសនៅសល់ត្រូវព្យួរ និង បង្គាប់ឲ្យ សងថ្លៃ ជម្ងឺចិត្តចំនួន៣លានរៀលពីបទ «ប្រទុស្តិ៍កេរ្តិ៍ ខ្មាស»។ នេះបើតាមការឲ្យដឹងពីលោក ផាន់ ឡេង ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ។
លោកផាន់ ឡេង ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា៖ ជនជាប់ចោទរូបនេះ មានឈ្មោះ ម៉ន សុវណ្ណា ហៅចយ ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរជា សន្តិសុខក្រុមហ៊ុន។ ជនជាប់ចោទរូបនេះ ត្រូវបាន ជាប់ចោទពីបទ «ប្រទុស្តិ៍កេរ្តិ៍ខ្មាស» និង ត្រូវបាន ចាប់ខ្លួន នៅថ្ងៃ ទី ០១ ខែ សីហា ២០១៥ តាមបណ្តឹងរបស់អាណាព្យាបាល របស់កុមារីរងគ្រោះ។ បណ្តឹងនេះ បានធ្វើឡើង បន្ទាប់ពីគាត់ បានប្រព្រឹត្តអាសទៅលើកុមារីរងគ្រោះ ដោយយកដៃលេងប្រដាប់ភេទ និង រុកចូលទៅក្នុងប្រដាប់ភេទរបស់កុមារីរងគ្រោះ បានឲ្យរងរបួសហើម និងរបួសយ៉ាងធ្ងន់ធរ៕