(ឥណ្ឌា)៖ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្ដិច បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីនៅឥណ្ឌាបានកើនឡើងដល់ ៩នាក់ និងរបួសជាង ២០០នាក់។
ភ្នាក់ងារឧត្តុនិយមបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ មានជម្រៅ៥៧គីឡូម៉ែត្រ។ វាបានវាយប្រហារ នៅវេលាម៉ោង៤,៣៥នាទីព្រឹក ថ្ងៃចន្ទនេះ ដែលមានចម្ងាយប្រមាណ៣៣គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Imphal នៃរដ្ឋ Manipur។ ប្រភពដដែលបានឲ្យដឹងថា អគារជាច្រើនត្រូវរងការខូចខាត៕