(ភ្នំពេញ)៖ ដើម្បីកាត់បន្ថយការនាំចូលគ្រឿងបរិភោគពីបរទេស ក៏ដូចជាលើកកំពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក ផលិតដោយស្នាដៃកូនខ្មែរ, សិប្បកម្ម រ៉ារី កំពុងតែពន្លឿនការសាងសងរោងចក្រផលិតទឹកម្ទេស ទឹកជ្រលក់ ម្ទេសឆា និងកាពិឆា ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អតិថិជនឲ្យទាន់ពេលវេលា។ ខណៈបច្ចុប្បន្ន គ្រប់ផលិតផលរបស់សិប្បកម្មរ៉ារី កំពុងតែទទួលបានការគាំទ្រខ្លាំងពីបងប្អូនខ្មែរក្នុងនិងក្រៅប្រទេស ។
ជាការកត់សម្គាល់ ដោយសារតែរសជាតិឈ្ងុយឆ្ងាញ់ រួមផ្សំជាមួយនឹងរូបមន្ត ក្នុងការផលិតតាមស្តងដារ មានគុណភាព និងអនាម័យខ្ពស់ផងនោះ ធ្វើឲ្យគ្រប់ផលិតផលរបស់សិប្បកម្ម រ៉ារី កាន់តែលក់ដាច់ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ គ្រប់ដេប៉ូតែម្តង។ កត្តានេះ បានធ្វើឲ្យមានភាពយឺតយ៉ាវក្នុងការផ្គត់ផ្គង់ មិនទាន់តម្រូវការរបស់អតិថិជន ដោយហេតុថាក្រុមហ៊ុនកំពុងតែពន្លឿនការសាងសងរោងចក្រ។
យ៉ាងណាមិញ បើតាមលោកស្រីកូវ ច័ន្ទសុវណ្ណារិទ្ធ ដែលជាស្ត្រីឆ្នើមមានជំនួញច្រើនក្នុងដៃ និងជាម្ចាស់សិប្បកម្មរ៉ារី បានឲ្យដឹងថា «សូមអរគុណ ហើយក៏សូមអភ័យទោស ដល់ពុកម៉ែបងប្អូន ដែលមានការយឺតយ៉ាវក្នុងការផ្គត់ផ្គង់រាល់ផលិតផលរបស់សិប្បកម្ម រ៉ារី ព្រោះរោងចក្រថ្មីកំពុងដំណើរការសាងសង់ នឹងបញ្ចប់នាពេលឆាប់ៗ... ពេលដែលរោងចក្រថ្មីហើយរួចរាល់ នាងខ្ញុំសូមសន្យាថានឹងផ្គត់ផ្គង់ឲ្យបានទាន់ពេលវេលា និងគ្រប់ខេត្តក្រុងទាំងអស់ផងដែរ។ គាំទ្រសិប្បកម្ម រ៉ារី គឺលើកស្ទួយផលិតផលខ្មែរ។ សិប្បកម្មរ រ៉ារី ផលិតផលខ្មែរ រសជាតិខ្មែរ មោទនភាពស្នាដៃកូនខ្មែរ»។
ទន្ទឹមគ្នានេះ សិប្បកម្ម រ៉ារី កំពុងតែត្រូវការបុគ្គលិកផងដែរ ដោយក្នុងនោះ ត្រូវការផ្នែកអាយធី ២នាក់, ផ្នែកទីផ្សារ ៥នាក់, ផ្នែកបច្ចេកទេសគ្រឿងម៉ាស៊ីន ២នាក់ និងផ្នែកសន្តិសុខ ២នាក់។ ចំពោះបេក្ខជនដែលចាប់អារម្មណ៍សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០៧៨ ៥ ២២២២ ៨, ០៨៨ ២៩៩ ២៩៩២៕