(ភ្នំពេញ)៖ អំឡុងពេលស្នាក់នៅផ្ទះចៀសវាងការដើរហើរចេញទៅក្រៅ ដែលងាយនឹងឆ្លងវីរុសរាតត្បាតកូវីដ ១៩ កីឡាករតំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ធារី ចន្ថាប៊ីន បានបង្ហើបពីវិធីសាស្រ្តចម្បងខ្លះៗ ដែលកីឡាករបាល់ទាត់នៅស្ទើរទូទាំងពិភពលោកបានអនុវត្ត ដើម្បីថែរក្សារូបរាងកាយ និងសុខភាពឲ្យល្អដូចខាងក្រោម៖
១៖ ហាត់ប្រាណដូចជាលោតអន្ទាក់ ទាត់បាល់ផ្ទប់ជញ្ជាំង រត់លើម៉ាស៊ីនប្រមាណ ៥ គីឡូម៉ែត្រ ជាដើម ក្នុងមួយថ្ងៃ និងធ្វើឱ្យបានរាល់ថ្ងៃ។
២៖ ទទួលទានតែអាហារ ដែលមានផ្ទុកអាហារូបត្ថម្ភគ្រប់គ្រាន់ សម្បូរវីតាមីន និង ប្រូតេអ៊ីន ជាពិសេសអាហារពេលល្ងាចត្រូវញុំាតែបន្លែប៉ុណ្ណោះ មិនត្រូវញុំាំសាច់ទេ។
៣៖ ទទួលទានទឹកមិនតិចជាង២លីត្រទេ។ យកល្អ គួរពិសាឱ្យបាន៣លីត្រ ក្នុងមួយថ្ងៃ។
៤៖ ទទួលទានដំណេកប្រមាណ ៧ ទៅ ១០ ម៉ោង។ ប៊ីន តែងតែចូលគេងនៅម៉ោង ១០ យប់ និងភ្ញាក់នៅម៉ោង ៧ព្រឹក។
៥៖ ធ្វើកិច្ចការផ្ទះដូចជាសម្អាតផ្ទះជារៀងរាល់ថ្ងៃ ដើម្បីបញ្ចេញថាមពល បើអស់កម្លាំងខ្លាំងពេកអ្នកក៏អាចទទួលទានភេសជ្ជៈប៉ូវកម្លាំងបន្ថែមបានផងដែរ។
ជាចុងក្រោយ លោកក៏បានក្រើនរម្លឹកថា៖ «ដើម្បីទទួលបានសុខភាពល្អ រាងកាយរឹងមាំត្រូវការការអត់ធ្មត់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ហើយក្នុងការការពារវីរុសកូវីដ១៩ ត្រូវផ្តើមចេញពីយើងទាំងអស់គ្នា កុំចេញក្រៅ បើមិនចាំបាច់ រក្សាអនាម័យឱ្យបានល្អ។ ខ្ញុំតំណាងឱ្យភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ សូមទទួលបានសុខភាពល្អ ចៀសឆ្ងាយពីជំងឺទាំងអស់គ្នា»៕