(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីវិធានការបន្ថែមក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

វិធានការថ្មីទាំងនោះរួមមាន៖
* អនុញ្ញាតឲ្យមន្ត្រីអប់រំធ្វើការនៅផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ ដោយផ្អាកការត្រួតពិនិត្យវត្តមានតាមរយៈការស្គែនកាត ឬក្រយៅដៃមួយរយៈសិន

* គ្រប់អង្គភាពត្រូវរៀបចំវេនការងារ ដើម្បីធានាកិច្ចការនៅការិយាល័យនីមួយៗ មានដំណើរការ និងមិនរាំងស្ទះដល់ការងាររបស់ស្ថាប័ន

* រាល់ការដាក់ឆ្លងឯកសារ និងការបែងចែកឯកសារ ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថល ដូចជា Telegram, Whatsapp ជាដើម។

* ហាមផ្តាច់មិនឲ្យមានការបង្រៀនគួរក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ក្នុងករណីគ្រូបង្រៀនណាដែលល្មើស ក្រសួងនឹងចាត់វិធានការរដ្ឋបាលចំពោះគ្រូនោះ៕