(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក អីុ សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនលោកវរសេនីយ៍ឯក ដួង វុឌ្ឍីធន ប្រធានការិយាល័យបុគ្គលិក នៅគេហដ្ឋាន ដែលទើបនឹងចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានធ្វើការវះកាត់ដុំសាច់នៅជាប់ពោះវៀន ។
ក្នុងឱកាសនោះ លោកបានសួរសុខទុក្ខ និង លើកទឹកចិត្តអោយខិតខំថែទាំជំងឺឆាប់ជាសះស្បើយ ព្រមទាំងបាននាំយកនូវថវិការចំនួន ១ លាន ៦១ ម៉ឺន រៀល និងសំភារះមួយចំនួន ជូនលោកដើម្បីជួយសម្រាលថ្លៃព្យាបាលជំងឺ និងថ្នាំពេទ្យ ៕