Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាត់ដំបង មានករណីចោរប្លន់ប្រដាប់អាវុធទៀតហើយ, ជនប្រដាប់កាំភ្លើង AK ចូលប្លន់យកគ្រឿងអលង្ការ នៅស្រុកបវេល

04-01-2016 13:25

(បាត់ដំបង)៖ ចោរប្លន់ប្រដាប់អាវុធកាំភ្លើង អាកា១ដើម និងអាវុធខ្លី២ដើម ចំនួន៣នាក់ នៅពាក់កណ្តាលអាធ្រាត្រ ចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ បានចូលទៅភ្ជង់ និងចាប់ចងម្ចាស់ផ្ទះ ស្ថិតនៅស្រុកបវេល រួចហើយរើកកាយ យកគ្រឿងអលង្ការ និងលុយកាក់ជាច្រើន មុនពួកវារត់គេចខ្លួនអស់។

ភ្នាក់ងារ Fresh News បានរាយការណ៌ថា ជនប្រដាប់អាវុធទាំងនេះបាន ធ្វើសកម្មភាពឡើងតាមជណ្តើររបង ក្រោយផ្ទះរួចចូល មកគាស់បង្អួចចូល ខណៈជនរងគ្រោះ ជាប្រពន្ធបើកទ្វារកណ្តាលចេញ។

ស្រាប់តែក្រុមចោរទាំងនោះ បានភ្ជង់និងកាំភ្លើងអាកាដើរចូលក្នុងផ្ទះ ទៅដាស់ប្តីកំពុងសម្រានលង់លក់ ហើយក៏ពួកវា បានវាយនិងដែកស្បែងបណ្តាលឲ្យសន្លប់រួច ចងដៃព័ទ្ធទៅក្រោយ​ និងចងជើងថែមទៀត។

ដោយប្រពន្ធភ័យពេកក៏បានបោះកូនសោ ឲ្យទៅក្រុមចោរចាក់យកលុយ និងគ្រឿងអលង្កការ អស់មួយចំនួនធំ។

បច្ចុប្បន្នសមត្ថកិច្ចចម្រុះដឹកនាំដោយលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានប្រើកម្លាំងសរុបតាមចាប់ជនល្មើស គ្រប់គោលដៅនានា ទូទាំងខេត្ត៕