(បន្ទាយមានជ័យ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានបន្តដំណើរអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងនគរបាលអន្តប្រវេសន៍ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ម្សិលមិញ សម្តេចក្រឡាហោម បានអញ្ជើញជួបណេះសំណាលជាមួយអាជ្ញាធរខេត្ត និងនគរបាលអន្តប្រវេសន៍ខេត្តប៉ៃលិន និងខេត្តបាត់ដំបង។
វត្តមានរបស់សម្ដេចក្រឡាហោម និងថ្នាក់ដឹកនាំផ្សេងទៀត ក្នុងពិធីជួបសំណេះសំណាលនេះ គឺជាការចូលរួមចំណែកផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាព នៅច្រកទ្វារព្រំដែន ក្នុងបរិបទដែលពិភពលោក កំពុងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលពេលនេះបានក្លាយជាវិបត្តិធ្ងន់ធ្ងររបស់ពិភពលោក៕