(ភ្នំពេញ)៖ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ទូទាំងប្រទេស ដើម្បីឲ្យចូលរួមបង្ការ និងទប់ស្កាត់ជំងឺ COVID-19 ដែលកំពុងរាតត្បាតនៅលើពិភពលោក និងកម្ពុជាផងដែរ។
ក្នុងព្រះរាជសាររបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ប្រគេនចំពោះព្រះសង្ឃ និងជូនចំពោះពុទ្ធបរិស័ទ្ធទូទាំងប្រទេស រួមមាន៖
*ទី១៖ សូមអំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធនៅទូទាំងប្រទេស ចូលរួមរក្សាអនាម័យ ដើម្បីបង្ការ បញ្ជ្រៀស អំពីការឆ្លងរីករាលដាល នៃមេរោគនេះ ដោយយើងត្រូវលាងដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុលលាងដៃ ខ្ទប់មាត់ និងច្រមុះ។
*ទី២៖ នៅពេលក្អក និងក្រដាស ដោយកន្សែង ក្រដាស ឬដោយកែងដៃ ជៀសវាងប៉ះពាល់ជិតស្និទ្ធិ ជាមួយអ្នកដែលមានអាការៈគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះឬមាត់។
*ទី៣៖ ត្រូវចម្អិនសាច់ ឬស៊ុតឲ្យបានឆ្អិនល្អ ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសាច់ ដោយមិនបានពាក់ឧបករណ៍ការពារខ្លួន៕
ព្រះសណ្តាប់ និងស្តាប់នូវព្រះរាជបន្ទូល សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ដូចតទៅ៖