(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹង បើកតំបន់សម្បទានស្វែងរករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករក ចំនួន៤តំបន់នៅក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ និងមណ្ឌលគិរី។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។
តំបន់សម្បទានស្វែងរុករករ៉ែ ដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមាន៖
១៖ តំបន់សម្បទានស្វែងរករ៉ែទំហំ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ ត្រពាំងទៀន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
២៖ តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៩៤ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ទំបន់ដាច់ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៣៖ តំបន់សម្បទានស្វែងរករ៉ែទំហំ ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកគៀង និងអន្ទ្រង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
៤៖ តំបន់សម្បទានស្វែងរុករករ៉ែទំហំ ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកគ្រៀង និងអន្ទ្រង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕