Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច ហេង សំរិន នឹងដឹកនាំប្រតិភូរដ្ឋសភា ចូលរួមរំលឹកខួបទី៧០ នៃការបោះឆ្នោតសកលលើកដំបូង របស់វៀតណាម

04-01-2016 10:48

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង​ សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជា ទៅចូលរួមពិធីរំលឹកខួបទី៧០ នៃការបោះឆ្នោតសកលលើកដំបូង របស់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នេះបើតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញផ្សាយនៅថ្ងៃទី៤ ខែមករានេះ។

ប្រភពដដែលបញ្ជាក់ថា ពិធីរំលឹកខួបទី៧០ នៃការបោះឆ្នោតសកលលើកដំបូង របស់វៀតណាម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមានខ្លឹមសារ យ៉ាងសំខាន់ ចំពោះរដ្ឋសភា និងប្រជាជនវៀតណាម ក្នុងដំណើរការតស៊ូ និងដណ្តើមឯករាជ្យ របស់ប្រជាជនវៀតណាម។

នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ៕