(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ Wei Feng He សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិចិន បានផ្ញើសារថ្លែងអំណរគុណជូន សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលបានផ្ញើសារសួរសុខទុក្ខ និងឧបត្ថម្ភសម្ភារៈប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ដល់ក្រសួងការពារជាតិចិន កន្លងមកនេះ។
នៅក្នុងសាររបស់រដ្ឋមន្រ្តីក្រសួងការពារជាតិចិន បានសរសេរថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេច ដែលបានផ្ញើសារលិខិតសាកសួរសុខទុក្ខជូនចំពោះយើងខ្ញុំក្នុងកំឡុងពេលដែលប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩នេះ បានបង្ហាញពីបំណងមិត្តភាព ដែលមិនអាចបំបែកបាន រវាងប្រទេសយើងទាំងពីរកម្ពុជា-ចិន»៕
ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណរបស់ នាយឧត្តមសេនីយ៍ Wei Feng He៖