(ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងការទប់ស្កាត់ការឆ្លងមេរោគ Covid19 សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានរៀបចំការសិក្សាតាម Online (Online Learning) ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
ក្រុមប្រឹក្សាបច្ចេកទេស បានរៀបចំរួចរាល់ជាស្រេច នូវរាល់ឯកសារពាក់ព័ន្ធនឹង Online Learning សម្រាប់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិទាំងអស់។
ដើម្បីបន្តនិរន្តភាពនៃការសិក្សានេះ សាកលវិទ្យាល័យ បានចាប់ផ្តើមពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០តទៅ៕