(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាឱ្យមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង សហការជាមួយគោលដៅនគរបាលចរាចរណ៍ ផ្លូវគោកចំនួន ៣គោលដៅ ក្នុងខេត្តស្ទឹងត្រែង ត្រួតពិនិត្យ និងណែនាំប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តឱ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមករណីសង្ស័យជំងឺឆ្លង (កូវីដ១៩) ដែលកើតឡើងជាសកល។
លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល ប្រធានអន្តរាគមន៍ផ្នែកជំងឺឆ្លង បានទទួលស្គាល់ថា មកទល់នឹងថ្ងៃនេះករណីសង្ស័យជំងឺ COVID-19 នេះ បានកើតរាលដាលនៅតាមបណ្តា មួយចំនួន នៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឱ្យប្រជាពលរដ្ឋរួមគ្នា បង្កើនការប្រុងប្រយ័ត្នបន្ថែម។
លោកវេជ្ជបណ្ឌិត ក៏អំពាវនាវឱ្យបងប្អូនយកចិត្តទុកដាក់គ្រប់ទម្រងផ្នែកអនាម័យ ជាពិសេសក្នុងគ្រួសារបើមានសមាជិណាមួយការអាការៈក្តីខ្លួន ហើយសួមកុំអល់អែកត្រូវរួសរាន់ ទៅរកសេវាសុខាភិបាលជាបន្ទាន់ ជាពិសេសអ្នកមានបងប្អូនមកពីបណ្តាប្រទេសនានាដូចជា៖ ថៃ ម៉ាឡេស៊ីជាដើម។
លោក កែវ ខេម រិន្ទ មន្ត្រីសុខាភិបាល បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមរថយន្តក្តីតាមម៉ូតូក្តី សង្កេតឃើញពួកគាត់បានលើកកម្ពស់ ការប្រុងប្រយ័ត្នច្រើន ព្រោះគាត់មានពាក់មាស់គ្រប់គ្នា ហើយមន្ត្រីយើងបានប្រើឧបករណ៍វាសកម្តៅ មានស្ថានភាពធម្មតា។
លោកបានពន្យល់បន្ថែមថា បើបងប្អូនមានញាតមិត្ត ឬក្រុមគ្រួសារមកពីប្រទេសថៃ ឬប្រទេសម៉ាឡេស៊ី សូមកុំមានភាពស្និតស្នាលជាមួយគ្នា ត្រូវមកជួបជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពិនិត្យ ឬវាសកម្តៅ ឬក៏ត្រូឱ្យនៅដាច់ដោយឡែកពីគ្នាចំនួន ១៤ថ្ងៃសិន។
លោកបន្ថែមទៀតថា បើបងប្អូនមានអការៈក្តៅខ្លួន ក្រហមមុខមាត់ភ្នែកមមី-ក្អក កណ្តាស ហៀរសំបោរ ឈឺក្បាល ក្តៅខ្លួន រឹងបំពុងករ ត្រូវមកជួបពិគ្រោះ ជាមួយគ្រូពេទ្យឱ្យបានឆាប់បំផុត។
លោក មាន សាន ប្រជាពលរដ្ឋមកពីភូមិកា៥ ស្រុកស្នួល ខេត្តក្រចេះ បានគាំទ្រ ចំពោះការត្រួតពិនិត្យរបស់បម្ត្រីសុខាភិបាល ព្រោះនេះ ជាវិធានការមួយ ដែលយើងបានរួមគ្នាការពារប្រសើរជាងការព្យាបាលនូវជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ ចំណែកប្រជាពលរដ្ឋ បានលើកកំពស់ប្រុងប្រយ័ត្នហើយ។
សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងមន្ត្រីសុខាភិបាល បានរៀបចំគោលដៅត្រួតពិនិត្យចំនួន ៣កន្លែងផ្សេងគ្នារួមមានទី១៖ នៅចំណុចអូរពងមាន់ តាមផ្លូវជាតិលេខ០៧, ទី២៖ នៅចំណុចវាលរំពេរផ្លូវជាតិលេខ៧៨ និងទី៣៖ នៅចំណុចឃុំសំអាងផ្លូវជាតិលេខ០៩ ក្នុងស្រុកថាឡាបរិវ៉ាត់។
គួរជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៧នាក់ (ស្រី២២នាក់ ប្រុស៦៥នាក់) ដែលក្នុងនោះជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់។ ទោះជាយ៉ាងនេះក្តី ក្នុងចំណោមអ្នកជំងឺ៨៧នាក់នោះ ក៏មាន២នាក់ផងដែរ ត្រូវបានព្យាបាលជាសះស្បើយ នោះគឺជនជាតិចិនមកពីទីក្រុងវូហាន និងស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ៕