(ភ្នំពេញ)៖ ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញជាធិបតីភាព បើកសម័យប្រជុំពេញអង្គលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣ នាវិមានរដ្ឋចំការមន ដើម្បីស្ដាប់របាយការណ៍ គណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ នីតិកាលទី៣៕