(ឥណ្ឌា)៖ គ្រោះរញ្ជួយដីកម្រិត៦,៧រ៉ិចទ័រ បានវាយប្រហារទីក្រុង Imphal ប្រទេសឥណ្ឌា ជាប់បន្ទាត់ព្រំដែន ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃចន្ទនេះ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារឧត្តុនិយម ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ។
ភ្នាក់ងារឧត្តុនិយមបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ មានជម្រៅ៥៧គីឡូម៉ែត្រ។ វាបានវាយប្រហារ នៅវេលាម៉ោង៤,៣៥នាទីព្រឹក ថ្ងៃចន្ទនេះ ដែលមានចម្ងាយប្រមាណ៣៣គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Imphal នៃរដ្ឋ Manipur។ ប្រភពដដែលបានឲ្យដឹងថា អគារជាច្រើនត្រូវរងការខូចខាត ហើយអាចមានអ្នកស្លាប់ពី១ ទៅ១០នាក់ ដោយសារគ្រោះរញ្ជួយដីនេះ៕