(កំពង់ចាម)៖ នៅក្នុងឱកាសចុះប្រជុំផ្សព្វផ្សាយដល់អាជ្ញាធរនៅស្រុកកងមាស ជុំវិញករណីជំងឺ Covid-19 នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ Covid-19 ប្រចាំខេត្តកំពង់ចាម បានចាត់ទុកក្រុមគ្រូពេទ្យ ជាទ័ពស្រួចជួរមុខក្នុងការបំពេញកាតព្វ កិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 រីឯអាជ្ញាធរជាអ្នកអន្តរាគមន៍។
លោក អ៊ុន ចាន់ដា ក៏បានណែនាំឱ្យអាជ្ញាធរស្រុកកងមាស ខិតខំបំពេញការងារ និងត្រូវធ្វើរបាយការណ៍តាមដានអ្នកដែលត្រូវស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ចំពោះអ្នកបានប៉ះពាល់ជាមួយអ្នកដែលធ្វើតេស្តវិជ្ជមាន (Covid-19)។ ចំពោះអ្នកទើបមកពីបរទេសត្រូវចាត់ឱ្យស្នាក់នៅ១៤ថ្ងៃដាច់ដោយឡែក ធ្វើយ៉ាងណាកុំឱ្យឆ្លង មកក្រុមគ្រួសារ និងអ្នកជិតខាង។ ជាមួយគ្នានេះរដ្ឋបាលស្រុកត្រូវផ្សព្វផ្សាយតាមភូមិដោយចាក់មេក្រូ ពន្យល់ឱ្យប្រជាពលរដ្ឋកាន់តែយល់ជ្រួតជ្រាប នឹងរួមគ្នាទប់ស្កាត់ប្រ យុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះឱ្យមានប្រសិទ្ធភាព។
លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្រ្តីទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ចំពោះព័ត៌មានតាមបណ្តញសង្គមដែលកន្លងមកមានជនខិលខូច បានផ្សព្វផ្សាយញុះញ៉ង់ អុចអាល បំពុលសង្គម បំបែកបំបាក់សាមគ្គីភាព បង្ករឱ្យមានការរើសអើង ដោយការប្រើប្រាស់នូវព័ត៌មាក្លែងក្លាយ ដែលយើងត្រូវតែមានការប្រុងប្រយត្ន័បំផុត និងត្រូវរួមគ្នា ប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយទាំងនោះផងដែរ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19នេះ យើងត្រូវរួមគ្នាទប់ស្កាត់ និងរួមគ្នាទទួលខុសត្រូវ កុំឱ្យវីរុសរីករាលដាល និងកុំឱ្យមានការរើសអើងគ្នា ហើយត្រូវធ្វើអនាម័យជាប់ជាប្រចាំ និងធ្វើការតាមដានសុខភាពផ្ទាល់ខ្លួនម្នាក់ៗ ហើយបើមានការសង្ស័យត្រូវរាយការណ៍ជូនអាជ្ញាធរ ភូមិ-ឃុំ ឬមណ្ឌល សុខភាព មន្ទីរពេទ្យបង្អែកស្រុក ឬក៏ទាក់ទងតាមលេខទូរសព្ទ១១៥ ឱ្យបានឆាប់រហស័ ដោយមិនត្រូវទុកឱ្យមានការឆ្លងរីករាលដាលដល់សមាជិកគ្រួសារ និងអ្នកជិតខាងឡើយ។
សូមរំលឹកផងដែរថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន៣កន្លែងក្នុងក្រុងកំពង់ចាមមាន៖
* ទី១៖ មន្ទីរពេទ្យខេត្តចំនួន២អគារ មាន១៤បន្ទប់ ស្មើចំនួន៦២គ្រែ (អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន៨នាក់)
* ទី២៖ សណ្ឋាគារមេគង្គ មានចំនួន៧១បន្ទប់ ស្មើចំនួន១៤២គ្រែ
* ទី៣៖ សាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋានមាន ៤០បន្ទប់ ស្មើចំនួន១២០គ្រែ កំពុងរៀបចំបំពាក់សំភារ:បន្ទប់ទឹក ប្រព័ន្ធអគ្គិសនី ទឹកស្អាត និងគ្រែអ្នកជំងឺ។ អាគាររៀនចំនួន២អគារ ស្មើចំនួន៥៤បន្ទប់ ស្មើចំនួន៤៣២គ្រែ នឹងរៀបចំសំអាត និងបំពាក់សំភារ:បន្ថែមនៅពេលបញ្ចប់ការងារ រៀបចំអន្តេវេសិកដ្ឋានរួច។ សរុបចំនួន៤អគារ មានបន្ទប់ចំនួន១៧៩បន្ទប់ ស្មើចំនួន៧៥៦គ្រែ៕អភិបាលខេត្តកំពង់ចាម៖ គ្រូពេទ្យជាទ័ពស្រួចជួរមុខ ក្នុងការចូលរួមកម្ចាត់ជំងឺ Covid-19
(កំពង់ចាម)៖ នៅក្នុងឱកាសចុះប្រជុំផ្សព្វផ្សាយដល់អាជ្ញាធរនៅស្រុកកងមាស ជុំវិញករណីជំងឺ Covid-19 នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ Covid-19 ប្រចាំខេត្តកំពង់ចាម បានចាត់ទុកក្រុមគ្រូពេទ្យ ជាទ័ពស្រួចជួរមុខក្នុងការបំពេញកាតព្វ កិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 រីឯអាជ្ញាធរជាអ្នកអន្តរាគមន៍។
លោក អ៊ុន ចាន់ដា ក៏បានណែនាំឱ្យអាជ្ញាធរស្រុកកងមាស ខិតខំបំពេញការងារ និងត្រូវធ្វើរបាយការណ៍តាមដានអ្នកដែលត្រូវស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ចំពោះអ្នកបានប៉ះពាល់ជាមួយអ្នកដែលធ្វើតេស្តវិជ្ជមាន (Covid-19)។ ចំពោះអ្នកទើបមកពីបរទេសត្រូវចាត់ឱ្យស្នាក់នៅ១៤ថ្ងៃដាច់ដោយឡែក ធ្វើយ៉ាងណាកុំឱ្យឆ្លង មកក្រុមគ្រួសារ និងអ្នកជិតខាង។ ជាមួយគ្នានេះរដ្ឋបាលស្រុកត្រូវផ្សព្វផ្សាយតាមភូមិដោយចាក់មេក្រូ ពន្យល់ឱ្យប្រជាពលរដ្ឋកាន់តែយល់ជ្រួតជ្រាប នឹងរួមគ្នាទប់ស្កាត់ប្រ យុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះឱ្យមានប្រសិទ្ធភាព។
លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្រ្តីទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ចំពោះព័ត៌មានតាមបណ្តញសង្គមដែលកន្លងមកមានជនខិលខូច បានផ្សព្វផ្សាយញុះញ៉ង់ អុចអាល បំពុលសង្គម បំបែកបំបាក់សាមគ្គីភាព បង្ករឱ្យមានការរើសអើង ដោយការប្រើប្រាស់នូវព័ត៌មាក្លែងក្លាយ ដែលយើងត្រូវតែមានការប្រុងប្រយត្ន័បំផុត និងត្រូវរួមគ្នា ប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយទាំងនោះផងដែរ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19នេះ យើងត្រូវរួមគ្នាទប់ស្កាត់ និងរួមគ្នាទទួលខុសត្រូវ កុំឱ្យវីរុសរីករាលដាល និងកុំឱ្យមានការរើសអើងគ្នា ហើយត្រូវធ្វើអនាម័យជាប់ជាប្រចាំ និងធ្វើការតាមដានសុខភាពផ្ទាល់ខ្លួនម្នាក់ៗ ហើយបើមានការសង្ស័យត្រូវរាយការណ៍ជូនអាជ្ញាធរ ភូមិ-ឃុំ ឬមណ្ឌល សុខភាព មន្ទីរពេទ្យបង្អែកស្រុក ឬក៏ទាក់ទងតាមលេខទូរសព្ទ១១៥ ឱ្យបានឆាប់រហស័ ដោយមិនត្រូវទុកឱ្យមានការឆ្លងរីករាលដាលដល់សមាជិកគ្រួសារ និងអ្នកជិតខាងឡើយ។
សូមរំលឹកផងដែរថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន៣កន្លែងក្នុងក្រុងកំពង់ចាមមាន៖
* ទី១៖ មន្ទីរពេទ្យខេត្តចំនួន២អគារ មាន១៤បន្ទប់ ស្មើចំនួន៦២គ្រែ (អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន៨នាក់)
* ទី២៖ សណ្ឋាគារមេគង្គ មានចំនួន៧១បន្ទប់ ស្មើចំនួន១៤២គ្រែ
* ទី៣៖ សាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋានមាន ៤០បន្ទប់ ស្មើចំនួន១២០គ្រែ កំពុងរៀបចំបំពាក់សំភារ:បន្ទប់ទឹក ប្រព័ន្ធអគ្គិសនី ទឹកស្អាត និងគ្រែអ្នកជំងឺ។ អាគាររៀនចំនួន២អគារ ស្មើចំនួន៥៤បន្ទប់ ស្មើចំនួន៤៣២គ្រែ នឹងរៀបចំសំអាត និងបំពាក់សំភារ:បន្ថែមនៅពេលបញ្ចប់ការងារ រៀបចំអន្តេវេសិកដ្ឋានរួច។ សរុបចំនួន៤អគារ មានបន្ទប់ចំនួន១៧៩បន្ទប់ ស្មើចំនួន៧៥៦គ្រែ៕