(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅវេលាម៉ោង៤៖១០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ ត្រង់វង្វង់មូលចោមចៅបំបែក ទៅផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានបុរសពីរនាក់ឪពុក និងកូនបានបើក រថយន្តកុងតឺន័រមួយគ្រឿង ស្លាកលេខ តាកែវ៖ 3A-0120 ដែលជារបស់ផែស្ងួតអូលែរ ទាំងងងុយដេកទៅបុកខឿនរង្វង់មូល បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងាជើងច្រងាង នៅកណ្តាលថ្នល់ តែនៅក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តនេះ មិនបណ្តាលឲ្យឪពុកកូនទាំងពីរនាក់នោះ រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ត និងបាក់ខឿរង្វង់មូលសួនច្បារតែប៉ុណ្ណោះ។
ព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា មុនមានករណីរថយន្តបើកបុកសួនច្បារនេះ កើតឡើងគឺគេឃឿញរថយន្តដែលក្រឡាប់ខាងលើ បានបើកមកពីផ្លូវជាតិលេខ៤ គោលបំណងឆ្ពោះទៅផ្លូវជាតិលេខ៣ តែលុះបើកមកដល់កន្លែងកើតហេតុអ្នកបើកបរ ដែលងងុយដេកនោះបានបើកបុកខឿនសួនច្បារ បណ្តាលឲ្យក្រឡាប់តែម្តងទៅ។
បន្ទាប់ពីបើកបុកសម្បត្តិសាធារណ ហើយរថយន្តត្រូវបានខាងចរាចរ ចុះមកវាស់វែងនិងស្ទួចយកទៅរក្សារទុក នៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕