(កាណាដា)៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសកាណាដា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ប្រាប់ដល់បងប្អូនខ្មែរ កំពុងរស់នៅ ធ្វើការ ប្រកបអាជីវកម្ម ពិសេសសិស្សនិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសកាណាដា អំពីវិធានការនានា ដែលរដ្ឋាភិបាលកាណាដា ដាក់សម្រាប់ទប់ស្កាត់ការរីករាលដាលជំងឺ Covid-19។

សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា នៅកាណាដា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានអំពាវនាវដល់បងប្អូន និស្សិតខ្មែរ ត្រូវគោរពតាមការណែនាំ និងបទបញ្ជារបស់រដ្ឋាភិបាលកាណាដា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19៕

សូមអានសេចក្តីជូនដំណឹងរបស់ស្ថានទូតកាណាដា៖