(កំពង់ស្ពឺ)៖ អធិការនគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោក ប្រុស បានប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្ថិតនៅគីឡូម៉ែត្រលេខ៣០ ខាងត្បូងសាលាស្រុកគងពិសី ដែលបង្កឡើងរថយន្ត៣គ្រឿង និងម៉ូតូមួយគ្រឿង រហូតមានអ្នកស្លាប់ និងអ្នករងរបួសទៀតផង។
បើតាមលោកអធិការ ជាព័ត៌មានជំហានដំបូងឮថា មានស្លាប់ម្នាក់ និងរបួសមួយចំនួន ក្រោយពីមានរថយន្ត៣គ្រឿងបុកគ្នា ហើយថែមទាំងបុកជាមួយម៉ូតូមួយគ្រឿងទៀតផង។
យ៉ាងណាក៏ដោយ នៅពេលនេះកម្លាំងនគរបាលជំនាញ និងនគរបាលមូលដ្ឋានរបស់លោក បាននិងកំពុងចុះទៅមើលករណីនេះហើយ ដើម្បីជួយអន្តរាគមន៍ ៕