(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានដាក់ចេញបទបញ្ជាឱ្យបណ្តារាជធានី-ខេត្តទាំង២៥ យកសណ្ឋាគារ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន ឱ្យរៀបចំធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ ក្រោយពីជំងឺកូវីដ១៩ បានរីករាលដាលជាបន្តបន្ទាប់នៅកម្ពុជា។
បន្ទាប់ពីទទួលបាននូវបទបញ្ជានេះ អភិបាលរាជធានី-ខេត្តទាំង២៥ បានចាប់ផ្តើមរើសយកសណ្ឋាគារ និងសាលារៀន ព្រមទាំំងមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន សម្រាប់ធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩នេះ។
ខាងក្រោមជារបាយការណ៍ទីតាំងសណ្ឋាគារ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន ដែលត្រៀមសម្រាប់រៀបចំធ្វើជាកន្លែងបង្កា និងព្យាបាលជំងឺកូវីដ១៩ ដែលលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ទទួលបានពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅព្រលប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០៖
១៖ ខេត្តកំពង់ចាម៖
រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន៣កន្លែងក្នុងក្រុងកំពង់ចាម៖
* មន្ទីរពេទ្យខេត្ត ចំនួន២អគារ មាន១៤បន្ទប់ ស្មើចំនួន៦២គ្រែ (អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន៨នាក់)
* សណ្ឋាគារមេគង្គ មានចំនួន៧១បន្ទប់ ស្មើចំនួន១៤២គ្រែ
* សាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋានមាន ៤០បន្ទប់ ស្មើចំនួន១២០គ្រែ (ក្រុមការងារកំពុងរៀបចំបំពាក់សំភារ:បន្ទប់ទឹក ប្រព័ន្ធអគ្គីសនី ទឹកស្អាត និងគ្រែអ្នកជំងឺ)។ អាគាររៀនចំនួន២អគារ ស្មើចំនួន៥៤បន្ទប់ ស្មើចំនួន៤៣២គ្រែ (ក្រុមការងារនឹងរៀបចំសំអាត និងបំពាក់សំភារ:បន្ថែមនៅពេលបញ្ចប់ការងារ រៀបចំអន្តេវេសិកដ្ឋានរួច)។ សរុបចំនួន៤អគារ មានបន្ទប់ចំនួន១៧៩បន្ទប់ ស្មើចំនួន៧៥៦គ្រែ។
២៖ ខេត្តព្រះសីហនុ៖
រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន៣កន្លែង ១២៧បន្ទប់ មាន២៦២គ្រែរួមមាន៖
* ទីតាំងមន្ទីរពេទ្យបង្អែកខេត្ត មាន១៨គ្រែ និងកំពុងពន្លឿនការជួសជុសអគារនៅក្នុងមន្ទីរពេទ្យ ដែលមាន២១បន្ទប់ ស្មើ៤២គ្រែ សរុប៦០គ្រែ។
* ទីតាំងសណ្ឋាគារឯករាជ្យ (សណ្ឋាគារ៧ជាន់) មាន៤៦បន្ទប់ ស្មើ ៧២គ្រែ។
* ទីតាំងសណ្ឋាគារបឹងស៉ីជឺ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ មាន ៦០បន្ទប់ ស្មើ១៣០គ្រែ។
៣៖ ខេត្តព្រៃវែង៖
រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន៣ ស្មើនឹង១០៣បន្ទប់រួមមាន៖
* អគារសណ្ឋាគារចុងប៉ម មានបន្ទប់ចំនួន ៤៨បន្ទប់
* អគារផ្ទះសំណាក់គ្រូបង្រៀន មានបន្ទប់ចំនួន ២២បន្ទប់
* អគារសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុនសែន ព្រៃវែងក្រុង មានបន្ទប់ចំនួន ៣៣បន្ទប់។
៤៖ ខេត្តប៉ៃលិន៖
រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន៣កន្លែងស្មើនឹង ១៤៥បន្ទប់ រួមមាន៖
* សណ្ឋាគារប៉ៃលិន City ៦០បន្ទប់
* ផ្ទះសំណាក់គ្រូបង្រៀន ៣០បន្ទប់
* ផ្ទះសំណាក់ត្បូងទទឹម ៥៥បន្ទប់
៥៖ ខេត្តកំពង់ស្ពឺ៖
រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៤កន្លែង ៤៤បន្ទប់ រួមមាន៖
* មន្ទីរពេទ្យខេត្តផ្ទាល់មានចំនួន១៦បន្ទប់ អាចដាក់គ្រែបានចំនួន៣០គ្រែ
* វិទ្យាល័យកំពង់ស្ពឺ មានចំនួន ៨បន្ទប់ អាចដាក់បានគ្រែចំនួន៣០
* វិទ្យាល័យសម្ដេចឪសម្ដេចម៉ែ បរសេដ្ឋ មានចំនួន៥បន្ទប់ អាចដាក់បានគ្រែចំនួន៣០
* មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា-កូរ៉េ មានចំនួន១៥បន្ទប់ ស្មើ៧០គ្រែ។
៦៖ ខេត្តកែប៖
រដ្ឋបាលខេត្តកែប បានរៀបចំសណ្ឋាគារមួយកន្លែង មាន៣០បន្ទប់ ស្ថិតនៅក្រុងកែប ខេត្តកែប ដោយមានប្រព័ន្ធទឹក ភ្លើង និងគ្រប់បន្ទប់មានបន្ទប់ទឹកគ្រប់ទាំងអស់។
៧៖ ខេត្តបន្ទាយមានជ័យ៖
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន៣កន្លែងស្មើ១៤៥បន្ទប់ រួមមាន៖
* សណ្ឋាគារព្រះច័ន្ទ ស្ថិតក្នុងក្រុងសិរីសោភ័ណ មាន៤២បន្ទប់ ស្មើ ៧៨គ្រែ។
* វិទ្យាល័យស្វាយចេក ស្រុកស្វាយចេក ចំនួន ៣៧បន្ទប់។
* វិទ្យាល័យជប់វ៉ារី ស្រុកព្រះនេត្រព្រះ ចំនួន ៣០បន្ទប់។
៨៖ ខេត្តតាកែវ៖
រដ្ឋបាលខេត្តតាកែវ បានរៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន២កន្លែង ស្មើ១១០បន្ទប់ រួមមាន៖
* សណ្ឋាគារ 7days Inn មានចំនួន ៥០បន្ទប់ ស្មើនឹង ៧៤គ្រែ ស្ថិតក្នុងសង្កាត់រការ ក្នុងក្រុងដូនកែវ។
* អគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ កម្ពស់ ៣ជាន់ ស្មើនឹង ៦០បន្ទប់។
៩៖ ខេត្តត្បូងឃ្មុំ៖
រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៤ទីតាំង៖
* មន្ទីរពេទ្យបង្អែកពញាក្រែក
* មន្ទីរពេទ្យបង្អែកមេមត់
* មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ
* សណ្ឋាគារឆៃណាមេមត់ មាន៥០បន្ទប់ គ្រែ០២ ១២បន្ទប់ និងគ្រែ០១ ៣៨បន្ទប់។
១០៖ ខេត្តស្ទឹងត្រែង៖
រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន៣កន្លែង៦៤បន្ទប់ រួមមាន៖
១៖ ផ្ទះសំណាក់១កន្លែង មាន៣៣បន្ទប់ ស្មើ ៣៣គ្រែ។
២៖ បន្ទប់បម្រុងនៅមន្ទីពេទ្យបង្អែកខេត្ត មាន៦គ្រែ
៣៖ អន្តេវាសិកដ្ឋានគរុសិស្ស ៣០បន្ទប់ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ។
១១៖ រាជធានីភ្នំពេញ៖
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៤កន្លែងរួមមាន៖
១៖ សណ្ឋាគារ Great Duk (អតីតសណ្ឋាគារអាំងទែកុងតឺណង់តាល់)
២៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
៣៖ មន្ទីរពេទ្យចាក់អង្រែក្រោម ខណ្ឌមានជ័យ
៤៖ មន្ទីរពេទ្យព្រះកេតុមាលា ឬពេទ្យយោធា១៧៩
១២៖ ខេត្តស្វាយរៀង
រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកន្លែងត្រៀមព្យាបាល ចំនួន០២ទីតាំង ចំនួន១១១បន្ទប់ ស្មើនឹង២១១គ្រែ រួមមាន៖
* ទីតាំងនៅតាមមន្ទីរពេទ្យ៖ មន្ទីរពេទ្យខេត្ត ក្រុង ស្រុក មាន១២បន្ទប់ ស្មើនឹង១៨គ្រែ, មន្ទីរពេទ្យបង្អែកស្វាយជ្រំ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ត្រៀមសម្រាប់ប្រើប្រាស់ មាន៣៥បន្ទប់ ស្មើនឹង៩៦គ្រែ។
* សណ្ឋាគារវៃគោ និងផ្ទះសំណាក់ស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង មានចំនួន៦៤បន្ទប់ ស្មើនឹង៩៧គ្រែ។
១៣៖ ខេត្តកំពង់ឆ្នាំង
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺ ចំនួន០៤ទីតាំង ចំនួន៥២បន្ទប់ ស្មើនឹង១២៩គ្រែ រួមមាន៖
* មន្ទីរពេទ្យបង្អែកចំនួន២៥គ្រែ
* សាលាបឋមគំរូក្រុងកំពង់ឆ្នាំង ចំនួន២០បន្ទប់ ស្មើនឹង៤០គ្រែ។
* វិទ្យាល័យ សម្តេច ហ៊ុន សែន កំពង់ត្រឡាច ចំនួន២០បន្ទប់ ស្មើនឹង៤០គ្រែ។
* វិទ្យាល័យ សម្តេច ហ៊ុន សែន បរិបូរណ៌ ចំនួន១២បន្ទប់ ស្មើនឹង២៤គ្រែ។
១៤៖ ខេត្តកំពត
រដ្ឋបាលខេត្តកំពត បានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺ COVID-19 ចំនួន ៧ទីតាំង ចំនួន១៥០បន្ទប់ រួមមាន៖
មន្ទីរពេទ្យបង្អែកទាំង៥ ទូទាំងខេត្តមានចំនួនសរុប ៧៥បន្ទប់
* មន្ទីរពេទ្យបង្អែកខេត្តកំពត ២០បន្ទប់
* មន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ ២០បន្ទប់
* មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ១០បន្ទប់
* មន្ទីរពេទ្យបង្អែកស្រុកឈូក ០៥បន្ទប់
* មន្ទីរពេទ្យបង្អែកប៊ុនរ៉ានីហ៊ុនសែនកោះស្លា ២០បន្ទប់។
* ត្រៀមជួលផ្ទះសំណាក់បេងសំណាង មានចំនួន ៤៥បន្ទប់។
* ត្រៀមនៅវិទ្យាល័យព្រះរាជសម្ភារស្ថិតនៅក្រុងកំពត មានចំនួន៣០បន្ទប់។
១៥៖ ខេត្តក្រចេះ
រដ្ឋបាលខេត្តក្រចេះ បានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺ COVID-19 ចំនួន ៣ទីតាំង ចំនួន១០៦បន្ទប់ រួមមាន៖
* មន្ទីរពេទ្យបង្អែកខេត្ត មាន១៨បន្ទប់ ស្មើ ៣៦គ្រែ។
* សណ្ឋាគារសន្តិភាព ដោយមានការឯកភាពពីម្ចាស់សណ្ឋាគារ មាន ៤០បន្ទប់ ស្មើ ៨០គ្រែ។
* វិទ្យាលយ័សម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ មាន ៤៨បន្ទប់ មានបង្គន់២០ និងបានត្រៀមគ្រែ ឬពូកសំរាប់អ្នកជម្ងឺសំរាក។
១៦៖ ខេត្តពោធិ៍សាត់
រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺ COVID-19 ចំនួន ២ទីតាំង ចំនួន ១១០គ្រែ រួមមាន៖
* មណ្ឌលសុខភាពស្រុកកណ្តៀងចំនួន ២០គ្រែ
* មជ្ឈមណ្ឌលបណ្តុះបណ្តាលរលាំងឃុំស្នាមព្រះស្រុកបាកានចំនួន ៩០គ្រែ។
១៧៖ ខេត្តឧត្តរមានជ័យ
រដ្ឋបាលខេត្តឧត្តរមានជ័យ បានកំណត់ត្រៀមទីតាំងចំនួន៤ ចំនួន៨៤បន្ទប់ រៀបបាន២៤៩គ្រែ ក្នុងនោះរួមមាន៖
* មន្ទីរពេទ្យបង្អែកខេត្តមាន ២បន្ទប់ ស្មើ ០៧គ្រែ (សម្រាប់ករណីរកឃើញវិជ្ជមាន និងព្យាបាល)
* វិទ្យាល័យតេជោសែនសំរោង ស្ថិតក្នុងក្រុងសំរោង មាន ២៩បន្ទប់ ស្មើ ១១៨គ្រែ បច្ចុប្បន្នរៀបបាន៧បន្ទប់ មាន ២៦គ្រែ (បន្តរៀបចំ)
* មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ស្ថិតក្នុងក្រុងសំរោងមាន០៣បន្ទប់ (អាចដាក់បាន ២៤គ្រែ)
* ផ្ទះសំណាក់ឧត្តមរដ្ឋា ស្ថិតក្នុងក្រុងសំរោង មាន ៥០បន្ទប់ ស្មើ ១០០គ្រែ
១៨៖ ខេត្តព្រះវិហារ
រដ្ឋបាលខេត្តព្រះវិហារ សម្រេចជ្រើសរើសទីតាំងចំនួន០២កន្លែង សម្រាប់ករណីមានអ្នកឆ្លងវីរុសកូវី១៩ រួមមាន៖
* ទីតាំងទី១ ៖ នៅសណ្ឋាគារ ហ្គ្រីន ផាលេស ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ មានចំនួន ៨០បន្ទប់។
* ទីតាំងទី២៖ នៅមណ្ឌលសុវត្ថិភាព តាកឹង ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន (ចម្ងាយប្រមាណ៣០គ.ម ពីទីរួមខេត្ត)។
១៩៖ ខេត្តបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបង ត្រៀមទីតាំងចំនួន៣កន្លែងសម្រាប់ករណីមានអ្នកឆ្លងវីរុសកូវី១៩ រួមមាន៖
* មន្ទីរ ពេទ្យ ខេត្ត មានលទ្ធភាពទទួល បាន ៣០នាក់
* ជួលសណ្ឋាគារ Springs park ចំនួន១៥០បន្ទប់មាន ទីតាំង ស្ថិតនៅ សង្កាត់រតនៈ ក្រុង បាត់ដំបង ។
* ត្រៀម សាលាវិទ្យាល័យព្រះមុនីវង្សចំនួន៣០បន្ទប់។
២០៖ ខេត្តកំពង់ធំ
រដ្ឋបាលខេត្តកំពង់ធំ ត្រៀមទីតាំងចំនួន០៤កន្លែង សម្រាប់ធ្វើមន្ទីរពេទ្យ៖
* សណ្ឋាគារស្ទឹងសែន មានចំនួន៣០បន្ទប់ និងមានភោជនីយដ្ឋានចំនួន០១ធំទូលាយដែលអាចដាក់ជាទីតាំងសម្រាប់ក្រុមគ្រូពេទ្យបានក្នុងករណីចាំបាច់។
* សណ្ឋាគារមិត្តភាព មានចំនួន ៣០បន្ទប់។
* ផ្ទះសំណាក់ ទង់ គឹមឡា មានបន្ទប់ចំនួន៦៣បន្ទប់។
* ត្រៀមសាលារៀនមួយកន្លែង វិទ្យាល័យកំពង់ធំ សម្រាប់ធ្វើមន្ទីរពេទ្យ។
២១៖ ខេត្តរតនគិរី
រដ្ឋបាលខេត្តបានកំណត់ទីតាំង ត្រៀមពាក់ព័ន្ធអ្នកសង្ស័យ និងអ្នកជំងឺកូវីដ១៩ ក្នុងនោះមាន៖
* មន្ទីរពេទ្យបង្អែកខេត្ត ១អគារ ១បន្ទប់ និង៦គ្រែ
* សណ្ឋាគាររតនគិរី ក្រុងបានលុង ចំនួន៤០បន្ទប់
* វិទ្យាល័យអន្តេវាសិកដ្ឋានបានលុង ២៨បន្ទប់
* អន្តេវាសិកដ្ឋានសាលាវិទ្យាល័យ អនុវិទ្យាល័យនៅតាមស្រុកទាំង៨ អគារស្នាក់នៅសរុប ១២៧បន្ទប់ និងបន្ទប់រៀន ១០៦បន្ទប់។
២២៖ ខេត្តមណ្ឌលគិរី
រដ្ឋបាលខេត្តបានត្រៀមទីតាំងសម្រាប់បង្កា និងព្យាបាលជម្ងឺកូវីត១៩ រួមមាន៖
* អគារវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ចំនួន០១ខ្នង ស្មើនឹង១២បន្ទប់
* ផ្ទះស្នាក់នៅគ្រូ០១ខ្នង ស្មើនឹង ២២បន្ទប់ សរុបទាំងពីរអគារនេះស្មើនឹង ៣៤បន្ទប់ អាចដាក់គ្រែបានចំនួន៨៩គ្រែ។
២៣៖ ខេត្តកណ្តាល
រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺ COVID-19 ចំនួន០៣ទីតាំង រួមមាន៖
* វិទ្យាល័យ ហ៊ុន សែន តាខ្មៅ មាន២អគារ
* ទីតាំងទី២ ផ្ទះសំណាក់ដាឡាវ៉ាន់ មាន៤៥បន្ទប់
* មណ្ឌលសុខភាពកម្មករតេជោសែន វិហារសួគ៌ មាន២អគារភ្លោះ មាន១២បន្ទប់
២៤៖ ខេត្តសៀមរាប
រដ្ឋបាលខេត្តត្រៀមបម្រុងក្នុងការពិនិត្យព្យាបាល អ្នកមានជំងឺ Covid-19 មាន៤ទីតាំងបន្ថែមទៀត សរុប១៤៣បន្ទប់ ស្មើ២៨៦គ្រែ៖
* ទី១ សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត មាន ២៥បន្ទប់ ស្មើរនឹង ៥០គ្រែ
* ទី២ អន្តេវាសិកដ្ឋាន ចំនួន ២៨បន្ទប់ ស្មើរនឹង៥៦គ្រែ
* ទី៣ ផ្ទះសំណាក់គ្រូបង្រៀន មាន៣០បន្ទប់ ស្មើរនឹង៦០គ្រែ
* ទី៤ សណ្ឋាគារញូរីវើសាយ មាន ៦០បន្ទប់ ស្មើរនឹង ១២០គ្រែ
២៥៖ ខេត្តកោះកុង
រដ្ឋបាលខេត្តកោះកុង បានត្រៀមអគារចំនួន២ទីតាំង សម្រាប់ធ្វើជាកន្លែងដាច់ដោយឡែកសម្រាប់អ្នកជំងឺ Covid 19 សរុប៣៩បន្ទប់ រួមមាន៖
* អគារសាលាខេត្តចាស់ មាន១២បន្ទប់
* វិទ្យាល័យកោះកុង មាន ២៧បន្ទប់ ដែលមានចម្ងាយ១គីឡូម៉ែតពីមន្ទីរបង្អែកខេត្ត៕