(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺ Covid-19 ក្រុមហ៊ុន Hanan lee បាននាំយកទឹកអាល់កុលជែលប្រេន Hanan Lee ជាង១,០០០ដប និងអំណោយផ្សេងៗបន្តិចបន្តួច ចុះចែកជូនដល់ទាហានឈុត.ស និងពលរដ្ឋខ្មែរឥស្លាម សម្រាប់ប្រើប្រាស់កាពារជំងឺ Covid-19 ទៅភូមិច្រករមៀត ខេត្តកំពង់ឆ្នាំង ព្រមទាំងបានចូលរួមចែករំលែកចំណេះដឹងពីវិធីបង្ការខ្លួនពីជំងឺ Covid 19 និងការតាមដានរោគសញ្ញានានាផងដែរ។
អ្នកស្រីអគ្គនាយិកា ហាណាន លី បានឱ្យដឹងថា នេះគឺជាទឹកចិត្តបន្តិចបន្តួច របស់ក្រុមហ៊ុន Hanan lee ដែលជាក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ដ៏ធំមួយនៅកម្ពុជា ដែលតែងតែចែករំលែក និងក្រើនរំលឹកប្រជាជនឱ្យមានអនាម័យ និងការពារប្រឆាំងនឹងជំងឺ Covid-19 ។
លោកស្រីបានលើកទឹកចិត្តឱ្យប្រជាជនទាំងអស់ព្យាយាម ថែរក្សាសុខភាព ដោយការស់នៅស្អាត និងឧស្សាហ៍លាងសម្អាតដៃជាមួយអាល់កុល និងពាក់ម៉ាសពេលចេញក្រៅផ្ទះ ជៀសវាងស្និទ្ធស្នាលជាមួយអ្នកដទៃជាដើម។
ជាមួយគ្នានោះដែរ លោកស្រីអគ្គនាយិកា និងក្រុមការងារក្រុមហ៊ុន Hanan lee ក៏បានផ្តល់ទឹកអាកុលជែល និងអំណោយផ្សេងៗជូនដល់ទាហានឈុត ស ស្ម័គ្រចិត្ដនៅមន្ទីរពេទ្យបង្អែក ស្រុក កំពង់ត្រឡាចខេត្ត កំពង់ឆ្នាំង ដែរបានលះបង់កម្លាំងកាយសម្រាប់ប្រយុទ្ធ និងជំងឺ Covid-19 ក្រោមពាក្យស្លោក «ខ្មែរ និង ខ្មែរឥស្លាមសុទ្ធតែជាខ្មែរតែមួយ ពួកយើងត្រូវចេះស្រលាញ់ និងចេះការពារប្រទេសមួយនេះ»។
គួរបញ្ជាក់ថាក្រុមហ៊ុន ហាណាន លី គឺជាក្រុមហ៊ុននាំចូលនៅផលិតផលថែរក្សាសម្រស់នាំចូលផ្តាច់មុខពីប្រទេស ថៃ អង់គ្លេស និងកាណាដា ដែលសុទ្ធតែជាផលិតផល មានគុណភាពខ្ពស់ មានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងបច្ចុប្បន្នមានតំណាងចែកចាយជិត ២,០០០នាក់ទូទាំងប្រទេសកម្ពុជាផងដែរ៕