(ភ្នំពេញ)៖ ក្នុងក្តីអាណិតអាសូរចំពោះលោកព្រិន្ទបាលទោ ឡុង វុត្ថា ដែលរងគ្រោះប៉ះទង្គិចក្បាលធ្ងន់ធ្ងរ សន្លប់មិនដឹងខ្លួនរយៈពេល៩ថ្ងៃ និងបានវះកាត់២លើករួចមកហើយនោះ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកាមួយចំនួនដល់អ្នកស្រី សែម ចាន់ថន ភរិយាលោកព្រិន្ទបាលទោ សម្រាប់យកទៅព្យាបាលស្វាមី។
ក្នុងហេតុការណ៍គ្រោះថ្នាក់របស់លោកព្រិន្ទបាលទោ ឡុង វុត្ថា គឺនៅពេលដែលក្រុមសមត្ថកិច្ចលោកចុះបំពេញភារកិច្ចបង្រ្កាបក្មេងទំនើង វាយតប់ក្នុងភូមិសាសន៍ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥កន្លងមកទៅ។