(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងអភិបាលរងខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានធ្វើពិធីក្រុងពាលី ដើម្បីបុកគ្រឹះ សាងសង់ច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានបាក់ស្រុត នាពេលកន្លងមក។
ប្រធានការិយាល័យផែនការ និងវិនិយោគខេត្តកំពង់ចាម លោក ប្រាក់ ទិត្យ បានប្រាប់ឲ្យដឹងថា គម្រោងសាងសង់ច្រាំង ទន្លេប្រវែងសរុប១៨៥ម៉ែត្រ ចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម ។
លោក ប្រាក់ ទិត្យ បានឲ្យដឹងទៀតថា ការចាប់ផ្ដើមបុកគ្រឹះ សាងសង់ច្រាំងទន្លេនាពេលនេះ ជាការសាងសង់ជំហានទី១ ដែលមានប្រវែង៤៣ម៉ែត្រ ហើយនឹងត្រូវសាងសង់ រួចរាល់មុនពេលទឹកជំនន់ សាងសង់ដោយខាងវិស្វកម្មសម្ដេចតេជោ សៀមរាប៕