(ភ្នំពេញ)៖ មិនត្រឹមតែទទួលបានការគាំទ្រច្រើនពីសំណាក់អថិតិជនក្នុងប្រទេសប៉ុណ្ណោះទេ ផលិតផលរបស់សិប្បកម្ម រ៉ារី ដែលមានដូចជា ម្ទេសឆា កាពិឆា ទឹកម្ទេស និងទឹកជ្រលក់ហឹរ មានរស់ជាតិឈ្ងុយឆ្ងាញ់ កំពុងទទួលបានការគាំទ្រពីបងប្អូនខ្មែរ រស់នៅប្រទេសជប៉ុនថែមទៀតផង។

ការលើកឡើងបែបនេះ បន្ទាប់ពីឃើញគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kao Nirooth បានសរសេរសារបង្ហោះដោយភ្ជាប់ជាមួយផលិតផលសិប្បកម្ម រ៉ារី យ៉ាងដូច្នេះថា «សូម​ប្រកាស​អស់ពីស្តុកហេីយ​។ អរគុណ​ដល់បងៗនៅជប៉ុនមែនទែន ដែលគាំទ្រ​ផលិតផល​ខ្មែរ​! ត្រឹមតែ៣ម៉ោងសោះ ​ដាច់ស្តុកទៀតហើយលើកនេះ​នាំគ្នា​កម្ម៉ង់​ទាល់តែអស់។ អស់ទាំងរបស់ខ្ញុំទៀត។ សុខ​ចិត្ត​អត់ខ្លួនឯងដេីម្បីឲ្យបងៗបាន​ស្គាល់​រសជាតិ។#សិប្បកម្មរ៉ារី​ #ស្នាដៃកូនខ្មែរ​ #ស្តុកក្រោយដើមខែ៦»

ទាំងនេះ បានបញ្ជក់ថា ដោយសារតែគុណភាពល្អ និងមានរស់ជាតិឆ្ងាញ់ផងនោះ បានធ្វើឲ្យគ្រប់ផលិតផលរបស់សិប្បកម្មរ៉ារី ដែលផលិតដោយស្នាដៃកូនខ្មែរ ទទួលបានការគាំទ្រកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែង ដូចពេលនេះ ត្រូវបានអតិថិជននៅប្រទេសជប៉ុនគាំទ្រខ្លាំងតែម្តង៕