(ភ្នំពេញ)៖ ដោយសារតែមានការគាំទ្រច្រើនពីសំណាក់អតិថិជន នូវគ្រប់ផលិតផលរបស់សិប្បកម្ម រ៉ារី ដែលមានដូចជា ទឹកម្ទេស, ម្ទេសឆា, ទឹកជ្រលក់ហឹរ និងកាពិឆាផងនេះ ក្រុមហ៊ុនកំពុងតែពន្លឿនការសាងសងរោងចក្រ ដើម្បីផលិតឲ្យទាន់តម្រូវការអតិថិជន។ កាន់តែពិសេស ផលិតផលរបស់សិប្បកម្ម រ៉ារី កាន់តែមានអតិថិជនគាំទ្រច្រើនជាបន្តបន្ទាប់ ដោយសារតែការផលិតមានអនាម័យខ្ពស់ រសជាតិឈ្ងុយឆ្ងាញ់ និងផលិតដោយស្នាដៃកូនខ្មែរ។
ទន្ទឹមគ្នានេះ នាយិកាសិប្បកម្ម រ៉ារី លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ បានបង្ហោះសំណេរទៅកាន់បងប្អូនអ្នកគាំទ្រផលិតរបស់សិប្បកម្ម រ៉ារី យ៉ាងដូច្នេះថា «ក្នុងនាមនាងខ្ញុំជាម្ចាស់សិប្បកម្ម រ៉ារី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនខ្មែរយើងទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រយ៉ាងខ្លាំងក្លានូវរាល់ផលិតផលរបស់សិប្បកម្មនាងខ្ញុំ»។
លោកស្រីបន្តថា «នាងខ្ញុំនឹងព្យយាមពន្លឿនការសាងសង់រោងចក្រថ្មី ឲ្យបានរួចរាល់កាន់តែឆាប់រហ័ស និងអភិវឌ្ឍផលិតផលថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនឲ្យបានគ្រប់គ្រាន់ និងពេញចិត្តទាំងអស់គ្នាផងដែរ។ គាំទ្រសិប្បកម្ម រ៉ារី គឺលើកស្ទួយផលិតផលខ្មែរ។សិប្បកម្មរ៉ារី ផលិតផលខ្មែរ រសជាតិខ្មែរ មោទនភាពស្នាដៃកូនខ្មែរ»។
ទំនាក់ទំនងជាវ តាមរយៈលេខទូរស័ព្ទ ០៧៨៥២២២២៨, ០៨៨២៩៩២៩៩២៕