Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ ចូលរួមបិទការប្រកួតបាល់ទាត់ មិត្តភាពវ័យចំណាស់, ក្រុមលេខ១ ទទួលបានថវិកា៣លាន

03-01-2016 16:58

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នញ លោក ប៉ា សុជាតិវង្ស នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមបិទការប្រកួតបាល់ទាត់ មិត្តភាពវ័យចំណាស់ ដើម្បីអបអរសាទរ ទិវាបុណ្យជ័យជំនះថ្ងៃ៧មករា លើកទី៣៧ ស្ថិតនៅបរិវេណ វិទ្យាល័យបឹងកេងកង ខណ្ឌចំការមន។

សម្រាប់ក្រុមកីឡាករលេខ១ ទទួលបាន ៣លានរៀល លេខ២ ទទួលបាន ២លានរៀល លេខ៣ ទទួលបាន ១,៥លានរៀល និង លេខ៤ ទទួលបាន ១លានរៀល។ ការប្រកួតនេះធ្វើឡើងរយៈ២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៦នេះ ហើយជ័យលាភីលេខ១ បានទៅលើក្រុមកីឡាករវ័យចាស់ ៧មករា និងលេខ២ បានទៅលើក្រុមកីឡាករ អាស៊ាន។

លោក ប៉ា សុជាតិវង្ស បានថ្លែងអំពាវនាវ ឲ្យមានបំផុសចូលរួមរៀបចំការប្រកួតកីឡា និងហាត់ប្រាណ នៅតាមគ្រឹស្ថានសិក្សា អង្គភាព ស្ថានប័ន និងនៅតាមទីសាធារណ: ដើម្បីទទួលបាន សុខភាពល្អ និងកាយសម្បទារឹងមាំ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៌រាជធានីភ្នំពេញ កាន់តែរីកចំរើន ស្របតាមពាក្យស្លោកមួយពោលថា "កីឡាលើកស្ទួយសង្គមជាតិ និងការអភិវឌ្ឍន៍"៕