(ភ្នំពេញ)៖ សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ អាចមើលវិដេអូមេរៀនប្រចាំថ្ងៃ ដោយថ្នាក់ទី៩ មានម៉ោងសិក្សាពីម៉ោង៧ ដល់ម៉ោង៩ព្រឹក និងថ្នាក់ទី១២ ចាប់ពីម៉ោង ១ ដល់ម៉ោង៣រសៀល បើខកខានមើលសិស្សអាចមើលការចាក់ផ្សាយឡើងវិញ នៅម៉ោង៤រសៀល ដល់ម៉ោង៧យប់ សម្រាប់សិស្សថ្នាក់ទី៩ និង ម៉ោង៧ ដល់ម៉ោង ១០យប់ សម្រាប់សិស្សថ្នាក់ទី១២។
ដើម្បីបន្ថែមមធ្យោបាយការសិក្សាពីចម្ងាយសម្រាប់សិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលកំពុងសម្រាកនៅផ្ទះ ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយ Wiki TV របស់ក្រុមហ៊ុនផុស្ការ (POSCAR (Cambodia)) ដែលបានប្រើបច្ចេកវិទ្យាទំនើប អាចទាញយកពី App Store, Google Play ឬ Smart TV សម្រាប់ចាក់ផ្សាយវិដេអូមេរៀន ដើម្បីឆ្លើយតបទៅនឹងវិធានការវិស្សមកាលតូចមុនកាលកំណត់នៅគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោក ងន់ ម័រ សហស្ថាបនិក ក្រុមហ៊ុនផុស្ការបានឲ្យដឹងថា Wiki TV ជាទូរទស្សន៍អប់រំដំបូងគេនៅកម្ពុជាដែលមានគោលដៅផ្សព្វផ្សាយកម្មវិធីអប់រំ ដែលទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មានលេខ ៣៧៣ ព.មប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដើម្បីផ្តល់ព័ត៌មាន អប់រំទូទាំងប្រទេស និងពិភពលោក ជាពិសេសអ្នកសិក្សា បុគ្គលិកអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា។ Wiki TV នឹងរៀបចំកម្មវិធីផ្សាយដើម្បីគាំទ្រ ដល់កំណែទម្រង់អប់រំនៅកម្ពុជា។
តំណភ្ជាប់៖ Wiki TV Web:
http://wikitv.asia/
ទាញយកកម្មវិធី Wiki TV ក្នង Play Store និង App Store:
http://download.wikitv.asia