(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ២២ករណី ក្នុងនោះ ករណីប្រើប្រាស់ ៧ករណី និងជួញដូរ១៥ករណី ឃាត់ខ្លួនសរុបជនសង្ស័យ៣០នាក់។
របាយការណ៍ បាន ឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ២,៣៣៩ករណី ឃាត់មនុស្ស ៤,៧០៦នាក់៕