(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ កម្ពុជារកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន២នាក់ថ្មីទៀត ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់៥៣នាក់ ខណ:ស្រ្តីជនជាតិអង់គ្លេសម្នាក់បានជាសះស្បើយ (ចុចអាន)
២៖ ជនជាតិខ្មែរ ៣នាក់នៅកូរ៉េខាងត្បូង បានឆ្លង COVID-19 (ចុចអាន)
៣៖ មេដឹកនាំខ្មែរឥស្លាមនៅកម្ពុជា អំពាវនាវកុំឲ្យមានការរើសអើងខ្មែរឥស្លាមដែលផ្ទុក COVID-19 (ចុចអាន)
៤៖ កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងព្រំដែនជាមួយវៀតណាម ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទាំងពីរចេញចូលឡើយ (ចុចអាន)
៥៖ រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន (ចុចអាន)
៦៖ សមាជិកសភាអាមេរិក ផ្ញើសារដ៏កម្រថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យនាវា Westerdam ចូលចត (ចុចអាន)
៧៖ ក្រសួងសុខាភិបាល ប្រកាសឱ្យផ្អាកការកម្មវិធីប្រគំតន្រ្តីនៅតាមទីធ្លាសាធារណៈ ដែលមានមនុស្សច្រើនកុះករទូទាំងប្រទេស ដើម្បីទប់ស្កាត់កូវីដ១៩ (ចុចអាន)
៨៖ រាជរដ្ឋាភិបាលសម្រេចបិទបន្ថែម៖ KTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស (ចុចអាន)
៩៖ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ (ចុចអាន)
១០៖ សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ និងប្រជាពលរដ្ឋ បញ្ឈប់ការធ្វើដំណើរទៅអឺរ៉ុប អាមេរិក និងអ៉ីរ៉ង់ (ចុចអាន)