(ភ្នំពេញ)៖ ក្រុមហ៊ុនអចលទ្រព្យ Emerald+ (អេមើរ៉ិល ផ្លាស)បានបើកសម្ពោធជាផ្លូវការហើយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦នេះ នៅសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ(PPIU) ជាន់ទី១១ ផ្លូវលេខ១៦៩ សង្កាត់ វាលវង់ ខណ្ខ៧មករា រាជធានីភ្នំពេញ។
ការសម្ពោធនេះ ក្រោមអធិបតីភាព អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សំ សិរីរតន៍ លោកស្រី ជា សុផល្លា ស្ថាបនិក និងជានាយកប្រតិបត្ដិនៃ Emerald+ លោក ចាន់ ចៀវ ហុង នាយកប្រតិបត្ដិ យូអ៊ីអឹមអេសគ្រុប វិនិយោគិនក្នុង និងក្រៅប្រទេស ម្ចាស់អគារពាណិជ្ជកម្ម ខុនដូ អាផាតមិន និងដៃគូពាណិជ្ជកម្មមកពីប្រទេសសង្ហិបុរី របស់ក្រុមហ៊ុន Emerald+ ផងដែរ។
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យឯកជន ទាំងក្រុមហ៊ុន វិនិយោគជាតិ និងអន្ដរជាតិ កំពុងដើរតួនាទីស្នូលក្នុងការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអចលទ្រព្យ និងកំពុង ប្រែមុខមាត់ កម្ពុជា តាមរយៈរីកសុះសាយនូវ អគារពាណិជ្ជកម្ម ការិយាល័យ ខុនដូ ផ្សារទំនើប ខ្ពស់ៗជាច្រើន ជាពិសេស នៅក្នុងរាជធានីភ្នំពេញ ដែលគិតជាទុន វិនិយោគប្រមាណជា មួយពាន់លានដុល្លារ។
លោកថ្លែងបន្ដថា «នេះសរបញ្ជាក់ឲ្យឃើញច្បាស់ថា វិនិយោគិនជាតិ និងអន្ដរជាតិ កំពុង មានទំនុបចិត្ដ ក្នុងការដាក់ទុន វិនិយោគនៅកម្ពុជា ស្របពេលដែលកម្ពុជាកំពុងតែមាន សុខសន្ដិភាព សេ្ថរភាព នយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គួបផ្សំជាមួយកំនើនសេដ្ឋកិច្ច ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងគិតមកដល់ពេលនេះ សហគ្រាស ឯកជនដែលមានជាង ៣០,០០០សហគ្រាស បានធ្វើការចុះឈ្មោះជាមួយ ក្រសួងពាណិជ្ជកម្ម»។
លោក បន្ដថា ការចាប់ដំណើរការនៃក្រុមហ៊ុន Emerald+ ក្នុងទីផ្សារកម្ពុជា នេះ នឹងចូលរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្ម ហើយនឹងក្លាយជាក្រុមហ៊ុនដែលឈានមុខក្នុងការអភិវឌ្ឍវិស័យគ្រប់គ្រងអចលនទ្រព្យនៅកម្ពុជា ស្របពេលសំណង់កំពុងតែរីកលូតលាស់ ពិសេស ការសាងសង់អគារពាណិជ្ជកម្មសម្រាប់ជួលផងដែរ។
លោកស្រី ជា សុផល្លា ថ្លែងថា «ក្រុមហ៊ុន Emerald+ ត្រូវបានបង្កើតទ្បើងកំឡុងពាក់កណ្ដាលឆ្នាំ២០១៥ ដោយសារតែបទពិសោធនរបស់លោកស្រីកន្លងមក ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធនានាដោយភាពល្អឥតខ្ចោះ ពិសេសចក្ចុវិស័យ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា»។
លោកស្រី បន្ថែមថា «បើទោះបីជាក្រុមហ៊ុន ទើបតែចាប់ដំណើរការ បានរយៈពេលប្រាំខែប៉ុ ណ្ណោះ ប៉ុន្ដែក្រុមហ៊ុននេះ ទទួលបានការជួលការិយាល័យស្ទើរតែ៩០%នៃចំនួនសរុប និងគម្រោងគ្រប់គ្រង អាគារមួយនៅទីក្រុងភ្នំពេញ»។
គួរបញ្ជក់ថា ក្នុងកិច្ចសហប្រតិបត្ដិការរបស់ក្រុមហ៊ុន Emerald+ ជាមួយដៃគូពាណិជ្ជកម្ម របស់ខ្លួនមកពីប្រទេស សិង្ហិបុរី បាននឹងកំពុងតែផ្ដល់សេវាកម្ម គ្រប់គ្រង អចលនទ្រព្យ ទៅលើអគារចំនួនពីរ នៅក្នុងទីក្រុងភ្នំពេញ ដែលសេវាកម្មនេះផ្ដោតទៅលើ ការស្វែងរកអតិថិជន ទីផ្សារ និងការលក់ ក៏ដូចជា ការគ្រប់គ្រងទៅលើ បរិក្ខារនានា ដែលមាននៅក្នុងអគារ ដោយមាននូវការិយាល័យសម្រាប់ជួល យ៉ាងទំនើប គ្រប់បែប ទាំងមានសាលប្រជុំ ឬសិក្ខាសាលា នានាមានតម្លៃសមរម្យ ដែលទីតាំងស្ថិតនៅ អគារសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិជាន់ទី១១៕