(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណដល់ លោកឧកញ៉ា សៀ រិទ្ធី និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
នៅក្នុងលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ជំនួយជាទឹកប្រាក់ចំនួន១០០.០០០(មួយរយពាន់) ដុល្លារអាមេរិក ដែលលោកឧកញ៉ា និងលោកជំទាវ បានផ្តល់ជូនរាជរដ្ឋាភិបាលនាពេលនេះ នឹងត្រូវបានប្រើប្រាស់នៅក្នុងបុព្វហេតុដ៏ថ្លៃថ្លាគឺសង្រ្គោះ និងការពារសុខភាពនិងជីវិតប្រជាពលរដ្ឋកម្ពុជា»។
ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន៖